Son ​៖​ការ​ប្រកួត​ទល់ AC Milan ​នៅ​យប់​នេះ គឺ​ជា​ការ​ប្រកួត​សំខាន់​បំផុត​រដូវ​កាល​នេះ​

​ខ្សែ​ប្រយុទ្ធ Son Heung-min ​បាន​អះអាង​ថា​ការ​ប្រកួត​ជើង​ទី​២​នៃ​ពាន​រង្វាន់ UEFA Champions League ​នៅ​រាត្រី​នេះ​ទល់​ក្រុម AC Milan ​គឺ​ជា​ការ​ប្រកួត​សំខាន់​បំផុត​ហើយ​នៅ​រដូវ​កាល​នេះ។

​ក្រុម Spurs ​នា​រដូវ​កាល​នេះ​លេង​មិន​សូវ​បាន​ល្អ​នោះ​ទេ ដោយ​ប្រកួត​ខ្លះ​ធ្វើ​បាន​ល្អ ​ហើយ​ប្រកួត​ខ្លះ​ទៀត​ដែល​មិន​សម​ចាញ់​នោះ បែរ​ជា​បរាជ័យ​ទៅ​វិញ។ ​នៅ​រាត្រី​នេះ ​ពួកគេ​នឹង​ត្រូវ​ត​ទល់​ជាមួយ​ក្រុម AC Milan ​មក​ពី​អ៊ីតាលី​ថែម​ទៀត​សម្រាប់​ជើង​ទី​២​នៃ​ពាន​រង្វាន់ UEFA Champions League ​។ ខណៈ​ដែល​ជើង​ទី​១​កន្លង​ទៅ ពួកគេ​បាន​បរាជ័យ​ក្នុង​លទ្ធផល ​១-០ ​រួច​ទៅ​ហើយ។

​មុន​ការ​ប្រកួត​នេះ​ដែរ Son ​បាន​និយាយ​ថា​៖ “យើង​ត្រូវ​តែ​យក​ឈ្នះ​វិញ។ នេះ​ជា​ការ​ប្រកួត​សំខាន់​បំផុត​នៅ​រដូវ​កាល​នេះ។ យើង​គ្រប់​គ្នា​កំពុង​រង់ចាំ​ការ​ប្រកួត​មួយ​នេះ ​នៅ​ក្រោម​ពន្លឺ​ភ្លើង​នៃ​កីឡដ្ឋាន​របស់​យើង។ យើង​ត្រូវ​តែ​ផ្ដល់​គ្រប់​យ៉ាង ដើម្បី​ឱ្យ​អ្នក​គាំទ្រ​យើង​មាន​មោទកភាព​នឹង​យើង ក៏​ដូចជា​ក្លឹប​របស់​យើង”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT