Bellingham ​៖​វា​ជា​រឿង​កំប្លែង​ដែល​ឱ្យ Havertz ​ទាត់​ប៉េណាល់ទី​២​ដង

​ខ្សែ​បម្រើ Jude Bellingham ​បាន​ចាត់​ទុក​ថា​ជា​រឿង​កំប្លែង​ហើយ​នៅ​ពេល​ដែល​អាជ្ញាកណ្ដាល​ផ្ដល់​ការ​ទាត់​ប៉េណាល់ទី​ដល់​ទៅ​២​ដង​ឱ្យ​ទៅ​ខ្សែ​ប្រយុទ្ធ Kai Havertz ​កាល​ពី​យប់មិញ​នេះ​។

 

​ក្រុម Dortmund ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Chelsea ​ក្នុង​លទ្ធផល ២-០ ​នៅ​ជើង​ទី​២​នៃ​ពាន​រង្វាន់ UEFA Champions League ​។ ជាមួយ​លទ្ធផល​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម​មក​ពី​អាល្លឺម៉ង់​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​នេះ​ទៅ​ហើយ ​ព្រោះ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ពួកគេ​ឈ្នះ​ត្រឹម ១-០ ​ប៉ុណ្ណោះ។ ​តែ​អ្វី​ដែល​មិន​អស់​ចិត្ត​នោះ គឺ​ការ​ប្រកួត​យប់មិញ​តែ​ម្ដង ដែល​អាជ្ញាកណ្ដាល​ផ្ដល់​ឱកាស​ឱ្យ Havertz ​ទាត់​ប៉េណាល់​ទី​ដល់​ទៅ​២​ដង។ ខណៈ​ដែល​លើក​ទី​១​មិន​ចូល​បុក​បង្គោល​ទី ​ហើយ​អាជ្ញាកណ្ដាល​ឱ្យ​ទាត់​ម្ដង​ទៀត ព្រោះ​សំណាង​ថា​កីឡាករ Dortmund ​រត់​ទៅ​មុខ​មុន​គេ​ទាត់។

 

​ចំពោះ​រឿង​នេះ Bellingham ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “វា​ជា​រឿង​កំប្លែង។ ខ្ញុំ​មិន​ចង់​មាន​បញ្ហា​នោះ​ទេ ប៉ុន្តែ​រឿង​នេះ​ជា​រឿង​កំប្លែង​ពិត​មែន។ គ្រប់​ការ​ប៉េណាល់ទី​ទាំង​អស់ ជា​ពិសេស​នៅ​ពេល​គាត់​រត់​តិច​ៗ​ទៅ​មុខ ​នោះ​នឹង​មាន​កីឡាករ​ដែល​ឈរ​នៅ​ពី​ក្រោយ​រត់​ចូល​តំបន់​គ្រោះ​ថ្នាក់​ដែរ​ហើយ។ ​គាត់​ (អាជ្ញាកណ្ដាល) ​បាន​សម្រេច​ចិត្ត​ថា​នេះ​ជា​កំហុស ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​មិន​មែន​នោះ​ទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT