អុញនោះ !!! Messi ឡាវ ប្រកាសដកខ្លួនចេញពីក្រុមជម្រើសជាតិ នៅ Suzuki Cup 2018

កាលពីព្រឹកថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ ខ្សែបម្រើរបស់ក្រុមជម្រើសជាតិឡាវ​ Soukaphone Vongchiengkham បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក សូមអភ័យទោសទៅកាន់អ្នកគាំទ្រ ចំពោះការដកខ្លួនចេញពីក្រុមជម្រើសជាតិ អំឡុងពេល ឡាវ កំពុងប្រកួតពាន AFF Suzuki Cup ។

គួរឱ្យដឹងថា កីឡាករមានរហស្សនាម Messi ឡាវរូបនេះ ត្រូវបានកោះហៅឱ្យចូលរួមកីឡាករ ២៣នាក់ចុងក្រោយរបស់ឡាវ ដើម្បីប្រជែងក្នុងពូល A នៃពាន Suzuki Cup ។ តែអ្វីដែលគួរឱ្យសោកស្តាយនោះ គឺរូបគេមិនមានឱកាសបង្ហាញខ្លួនឡើយក្នុងប្រកួតយប់មិញដែលឃើញថាក្រុមម្ចាស់ផ្ទះ ចាញ់ វៀតណាម ៣ ទល់នឹង ០ ហើយ Soukaphone មិនសូម្បីតែត្រូវបានប្តូរចូល ។

នៅលើសំណេររបស់ខ្លួន Messi ឡាវបានសរសេរថា៖ « ខ្ញុំគឺជាកីឡាករឡាវ ឈាមរបស់ខ្ញុំគឺជាជនជាតិឡាវ ។ ខ្ញុំសូមទោសចំពោះការប្រកួតម្សិលមិញដែលមិនអាចជួយក្រុមបាន ហើយខ្ញុំគេងមិនលក់នោះទេ តែខ្ញុំក៏មិនបានសោកស្តាយ ឬបាក់ទឹកចិត្តនោះដែរ។ ខ្ញុំសូមទោសដែលអនុញ្ញាតឱ្យគូប្រកួតយកឈ្នះពួកយើង។ ខ្ញុំចង់ជួយក្រុមខ្លាំងណាស់ ជាមួយនឹងបទពិសោធន៍ ៤ឆ្នាំក្នុងពានរង្វាន់ Suzuki Cup ហើយត្រៀមខ្លួនគ្រប់ការប្រកួត ប៉ុន្តែខ្ញុំមិនទទួលបានឱកាសបង្ហាញខ្លួន » ។

គួរឱ្យដឹងថា ក្រោយបរាជ័យកាលពីយប់មិញ ឡាវ កំពុងស្ថិតនៅបាតតារាងនៃពូល A ហើយនឹងត្រូវជួបក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី ១២ ខែ វិច្ឆិកា ខាងមុខនេះជាបន្តទៀត ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT