អ្នក​គាំទ្រ​ពេញ​ចិត្ត​ស្ដូក Chelsea ​បាន​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ UCL ​

​ក្រុម​តោ​ខៀវ Chelsea ​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ UEFA Champions League ​ហើយ ​ក្រោយ​ពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Dortmund ​២-០ ​នៅ​ជើង​ទី​២ ​សរុប​ទាំង​ពីរ​ជើង ២-១។

​កាល​ពី​ជើង​ទី​១​កន្លង​ទៅ Chelsea ​បាន​លេង​ចាញ់​ក្រុម Dortmund ​ក្នុង​លទ្ធផល ​១-០ ​រួច​ទៅ​ហើយ។ ខណៈ​ដែល​ជើង​ទី​២​នៅ​យប់មិញ​នេះ​វិញ ឃើញ​ថា​ក្រុម​តោ​ខៀវ​ធ្វើ​បាន​ល្អ​វិញ ​វាយ​បក​យក​ឈ្នះ​បាន​ទៅ​លើ​ក្រុម Dortmund ​២-០ ​វិញ។ ​ដោយ​២​គ្រាប់​សំខាន់​នេះ​ធ្វើ​បាន​ដោយ Sterling ​នៅ​នាទី​៤៣ ​និង Havertz ​នៅ​នាទី​៥៣។ ​សរុប​ទាំង​ពីរ​ជើង​ទៅ ​ក្រុម Chelsea ​បាន​យក​ឈ្នះ Dortmund ​២-១ ​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ UEFA Champions League ​ហើយ។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​របស់​លោក Graham Potter ​បាន​បង្កើត​ឱកាស​ល្អ​ៗ​ជា​ច្រើន ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​នឹង​ទម្រង់​លេង​នា​ពេល​បច្ចុប្បន្ន​នេះ​មែនទែន។ ដោយ​ឡែក​នេះ​ក៏​ជា​ការ​បន្ថយ​សម្ពាធ​មក​លើ​អ្នក​ចាត់ការ​នេះ​ដែរ ត្បិត​អី​២​ប្រកួត​ចុង​ក្រោយ​ឈ្នះ​ទាំង​ពីរ​ប្រកួត​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT