Rashford ​៖ ​លទ្ធផល​ទល់ Liverpool ​មិន​អាច​កំណត់ត្រា​វាសនា Man Utd ​រដូវ​កាល​នេះ​ទេ​

​ខ្សែ​ប្រយុទ្ធ Marcus Rashford ​បាន​និយាយ​ថា​លទ្ធផល​ប្រកួត​ដែល​ចាញ់​ក្រុម​ហង្ស​ក្រហម Liverpool ​៧-០ ​នឹង​មិន​អាច​កំណត់​រដូវ​កាល​របស់​ក្រុម Manchester United ​បាន​នោះ​ទេ។

​Man Utd ​បាន​បរាជ័យ​យ៉ាង​អាម៉ាស់​ក្រោម​ថ្វី​ជើង​ក្រុម Liverpool ​ក្នុង​លទ្ធផល ​៧-០ ​កាល​ពី​ពេល​កន្លង​ទៅ​នេះ។ ​លទ្ធផល​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​ពេញ​ចិត្ត​ចំពោះ​កីឡាករ​ក្នុង​ក្រុម Man Utd ​នោះ​ទេ។ ​ដោយ​ពួកគេ​យល់​ថា​កីឡាករ​ម្នាក់​ៗ​លេង​មិន​អស់​ពី​សមត្ថភាព​សោះ។ ដោយ​សូម្បី​តែ​លោក Ten Hag ​ក៏​បាន​ចាត់​ទុក​ប្រកួត​នេះ​ថា​ក្រុម​លេង​មិន​សហការ​គ្នា ​មិន​យល់​ចិត្ត​គ្នា​ផង​ដែរ។

​​សម្រាប់ Rashford ​វិញ ​ក៏​បាន​និយាយ​ដែរ​ថា​៖ “ខ្ញុំ​ចង់​លេង​ប្រកួត​នៅ​ថ្ងៃ​នេះ​តែ​ម្ដង ដើម្បី​បង្ហាញ​និង​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ​វិញ។ ​លទ្ធផល​គឺ​លទ្ធផល ​យើង​មិន​អាច​មើល​ទៅ​អតីត​កាល​រហូត​ទេ។ ​យើង​គួរ​តែ​បំភ្លេច​វា ​ហើយ​វា​ក៏​មិន​អាច​កំណត់​រដូវ​កាល​របស់​យើង​បាន​ដែរ។ ​យើង​ត្រូវ​តែ​ជឿ​ជាក់ ​និង​សហការ​គ្នា​ឱ្យ​បាន​ល្អ​ទៅ​តាម​ការ​គ្រោង​ទុក”៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT