Victor Osimhen ៖ ​ក្ដី​ស្រមៃ​របស់​ខ្ញុំ គឺ​បាន​ទៅ​លេង​នៅ Premier League ​

​ខ្សែ​​ប្រយុទ្ធ Victor Osimhen ​របស់​ក្រុម Napoli ​បាន​បង្ហើប​ថា​ក្ដី​ស្រមៃ​របស់​គេ ​គឺ​ការ​ទៅ​លេង​នៅ​ក្របខណ្ឌ English Premier League ​។

​Osimhen ​កំពុង​ឈរ​នៅ​កំពូល​តារាង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​នៅ​លីគ​កំពូល​អ៊ីតាលី ដោយ​រក​បាន​១៩​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​២១​ប្រកួត។ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​ត្រូវ​បាន​ក្លឹប​ធំ​ៗ​ជា​ច្រើន​ចាប់​អារម្មណ៍ ​ដោយ​នៅ Premier League ​មាន​២​ក្លឹប​ដែរ គឺ Manchester United ​និង Arsenal។ ​កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ ​ក៏​បង្ហើប​ពី​ក្ដី​បំណង​ធំ​របស់​គេ ​ក្នុង​ការ​ផ្ទេរ​ទៅ​លេង​នៅ​លីគ​អង់គ្លេស​ដូច​គ្នា។

​Victor Osimhen ​បាន​និយាយ​បែប​នេះ​ថា​៖ “ខ្ញុំ​ប្រឹងប្រែង​ហ្វឹកហាត់​ណាស់ ដើម្បី​សម្រេច​ក្ដី​បំណង​ក្នុង​ការ​លេង​នៅ Premier League ​នៅ​ថ្ងៃ​ណា​មួយ។ ប៉ុន្តែ​ដូច​ដែល​ខ្ញុំ​បាន​និយាយ​អីចឹង ខ្ញុំ​នឹង​បន្ដ​ប្រឹងប្រែង​ទៀត ​ហើយ​នឹង​ធ្វើ​ឱ្យ​បាន​ល្អ”។ ​កីឡាករ​នីហ្សេរីយ៉ា រូប​នេះ​នៅ​សល់​កុងត្រា​២​ឆ្នាំ​ទៀត​ជាមួយ Napoli ​។ ​ដោយ​ឡែក​តម្លៃ​ផ្ទេរ​របស់​គេ​នា​ពេល​បច្ចុប្បន្ន ក៏​មិន​ក្រោម​១០០​លាន​ផោន​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT