Ten Hag ​ឱ្យ​កីឡាករ Man Utd ​មក​ហាត់​មុន​២​ម៉ោង ​ក្រោយ​ចាញ់ Liverpool ​៧-០ ​

​លោក Erik ten Hag ​បាន​បញ្ជា​ឱ្យ​សមាជិក​ក្រុម​បិសាច​ក្រហម Manchester United ​ទាំង​អស់​មក​ហ្វឹក​ហាត់​នៅ​ទីលាន​លឿន​ជាង​រាល់​ដង​២​ម៉ោង ​ក្រោយ​ពី​ពួកគេ​លេង​ចាញ់ Liverpool ​៧-០។

​កាល​ពី​រដូវ​កាល​មុន ចាញ់​ក្រុម Liverpool ​៥-០ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ole ​បាន​ឱ្យ​កីឡាករ​សម្រាក​១​ថ្ងៃ​ដើម្បី​ប្រមូល​អារម្មណ៍​ឡើង​វិញ។ ​តែ​រដូវ​កាល​នេះ ​ចាញ់​ក្រុម Liverpool ​៧-០ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ten Hag ​វិញ​ម្ដង ​មិន​បាន​ផ្ដល់​ពេល​ឱ្យ​កីឡាករ Man Utd ​សម្រាក​នោះ​ទេ។ ​លោក​បាន​បញ្ជា​ឱ្យ​កីឡាករ​ទាំង​អស់​មក​ហ្វឹកហាត់​វិញ​ភ្លាម ហើយ​ថែម​ទាំង​មក​ឱ្យ​បាន​មុន​២​ម៉ោង​ថែម​ទៀត។

លោក Ten Hag ​បាន​បញ្ជាក់​ថា​ការ​មក​មុន​២​ម៉ោង​នេះ ​ដើម្បី​ប្រជុំ​គ្នា​និយាយ​ពី​ចំណុច​ខ្វះ​ខាត​ក្នុង​ក្រុម។ បរាជ័យ​មិន​មែន​មក​ពី​កីឡាករ​ម្នាក់​ឬ​២​នាក់​នោះ​ទេ ប៉ុន្តែ​ជា​ការ​បរាជ័យ​ទាំង​ក្រុម​តែ​ម្ដង។ ​គ្រប់​គ្នា​មិន​បាន​ធ្វើ​តាម​ការ​គ្រោង​ទុក​ឡើយ។ ​ដោយ​នេះ​ពិត​ជា​មិន​សក្ដិសម​ជា​កីឡាករ​អាជីព​និង​ជា​កីឡាករ​លេង​តំណាង​ក្រុម Manchester United ​ឡើយ៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT