លោក Santiago Solari អាចនឹងមានឱកាសចុះកុងត្រាផ្លូវការក្នុងការដឹកនាំក្រុម Real Madrid តែម្ដង បន្ទាប់ពីការដឹកនាំក្រុមក្នុងនាមជាគ្រូបង្វឹកបណ្ដោះអាសន្ន បានយ៉ាងល្អ។
ក្រោយពី Julen ចាកចេញទៅ ក្លឹប Real Madrid បានហៅលោក Santiago Solari មកដឹកនាំក្រុមបណ្ដោះអាសន្នសិន ដើម្បីស្វែងរកអ្នកចាត់ការថ្មី។ យ៉ាងណាមិញ ក្នុងការងារជាអ្នកចាត់ការបណ្ដោះអាសន្ននេះ លោក Santiago Solari ពិតជាដឹកនាំបានល្អ។ ដោយឆ្លងកាត់៣ប្រកួត ឈ្នះទាំង៣ប្រកួត និងអាចរក្សាសំណាញ់ទីមិនអាចឱ្យគេស៊ុតចូលបានថែមទៀត។
កត្តានេះ បានធ្វើឱ្យប្រធានក្លឹបសប្បាយចិត្ត ដូច្នេះហើយប្រសិនបើនៅតែបន្ដដឹកនាំបានល្អបន្ថែមទៀត នោះលោកអាចនឹងរក្សាតំណែងរបស់ខ្លួនបានជាក់ជាមិនខាន។ លោក Solari ជាគ្រូបង្វឹកក្រុមថ្នាលយុវជនរបស់ Real Madrid មុនពេលមកកាន់ក្រុមធំនេះ ដូច្នេះហើយលោកអាចនឹងដើរតាមគន្លងរបស់ Zidane ៕ប្រភព៖ ABC