Neymar ​នឹង​ត្រូវ​អវត្តមាន​រហូត​ដល់​ចប់​រដូវ​កាល​នេះ​តែ​ម្ដង​

​​ខ្សែ​ប្រយុទ្ធ Neymar ​នឹង​ត្រូវ​សម្រាក​រហូត​ដល់​ចប់​រដូវ​កាល​នេះ​តែ​ម្ដង ​បន្ទាប់​ពី​បញ្ហា​របួស​ក​ជើង​របស់​គេ​ទាមទារ​ដល់​វះកាត់​ឯ​ណោះ។

​ក្លឹប PSG ​បាន​ចេញ​សេចក្ដី​ប្រកាស​ថា​៖ “Neymar ​មាន​បញ្ហា​របួស​ក​ជើង​នេះ​ជា​ច្រើន​ជា​ច្រើន​ដង​មក​ហើយ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ដោយ​របួស​ចុង​ក្រោយ​នេះ ​ក្រុម​គ្រូ​ពេទ្យ​ក្លឹប​បាន​មើល​ឃើញ​ថា​ដល់​ពេល​ត្រូវ​វះ​កាត់​ហើយ ​និង​ត្រូវ​សម្រាក​ព្យាបាល​ប្រមាណ​ជា​២​ទៅ​៣​ខែ​ឯ​ណោះ។ ដោយ​ការ​វះ​កាត់​នឹង​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ​នៅ​មន្ទីរពេទ្យ Aspetar ​ក្នុង​ប្រទេស​កាតា”។

​ដោយ​ការ​សម្រាក​ព្យាបាល​២​ទៅ​៣​ខែ​ទៀត​បែប​នេះ គឺ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​កីឡាករ​ប្រេស៊ីល​ខាង​លើ​នឹង​មិន​អាច​ត្រលប់​មក​ជួយ​ក្លឹប PSG ​វិញ​បាន​ទេ​នៅ​រដូវ​កាល​នេះ​។ ​ស្រប​ពេល​មាន​ដំណឹង​មក​ថា​ក្លឹប​ក៏​មាន​បំណង​ចង់​លក់​រូបគេ​ចេញ​ផង​ដែរ នា​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT