ទឹក​ចិត្ត! Ronaldo ​បាន​បញ្ជូន​សម្ភារៈ​ថែទាំ ​ពេញ​១​យន្ដហោះ​ទៅ​ជួយ​ពលរដ្ឋ​នៅ​ទួរគី និង​សិរី​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​បញ្ជូន​សម្ភារៈ​ថែទាំ ​ពេញ​មួយ​យន្ដហោះ​ទៅ​ជួយ​ប្រជាពល​រដ្ឋ​នៅ​ប្រទេស​ទួរគី ​និង​សិរី ដែល​រង​គ្រោះ​ដោយ​រញ្ជួយ​ដី​កាល​ពី​ពេល​កន្លង​ទៅ​នេះ។

​គ្រោះ​ធម្មតា​រញ្ជួយ​ដី​នៅ​ទួរគី និង​សិរី ​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា​៥​ម៉ឺន​នាក់​ឯ​ណោះ ​និង​រាប់​ម៉ឺន​នាក់​ទៀត​គ្មាន​ផ្ទះ​សម្បែង​និង​រង​របួស​ជា​ដើម។ ​អង្គការ​នានា​ជុំវិញ​ពិភព​លោក ​ក៏​ដូចជា​មូលនិធិ ​សប្បុរស​ជន​នានា​បាន​នាំ​គ្នា​ជួយ​ជា​សម្ភារៈ ​និង​ប្រាក់​កាស​ជា​ច្រើន​ដល់​ប្រទេស​ទួរគី ​និង​សិរី ​ដើម្បី​ជួយ​សង្គ្រោះ​ពលរដ្ឋ​របស់​ខ្លួន​ពី​គំនរ​អគារ​ដែល​ស្រុត​ដោយសារ​រញ្ជួយ​ដី។

​ក្នុង​នោះ Ronaldo ​ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់​ដែល​មាន​តម្លៃ​ពលកម្ម​ខ្ពស់​បំផុត ​និង​ដើរ​តួ​នាទី​ឯកអគ្គរដ្ឋ​ទូត​សម្រាប់​កម្មវិធី​ Save the Children, Unicef ​​និង​ World Vision ​ផង​នោះ ក៏​បាន​បញ្ជូន​ជា​សម្ភារៈ​ថែទាំ​នានា ​ពេញ​មួយ​យន្ដហោះ​ឯ​ណោះ​ដើម្បី​ទៅ​ជួយ​ពលរដ្ឋ​នៅ​ទួរគី ​និង​សិរី។ ខណៈ​ដែល​កន្លង​មក ​កីឡាករ​វ័យ​៣៨​ឆ្នាំ​ក៏​បាន​ជួយ​ក្នុង​យុទ្ធនាការ​សប្បុរសធម៏​នានា​ជា​ច្រើន​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT