Roma ​របស់​លោក Jose ​ឡើង​លេខ​៤​នៅ Serie A ​ហើយ​ក្រោយ​ឈ្នះ Juventus

​ក្រុម Roma ​បាន​ឡើង​លេខ​៤​ក្នុង​តារាង Serie A ​ក្រោយ​ពី​ពួកគេ​យក​ឈ្នះ​លើ​ក្រុម Juventus ​ក្នុង​លទ្ធផល ​១-០ ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ​។

​Roma ​ប្រកួត​មុន​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​បាត​តារាង Cremonese ប៉ុន្តែ​នៅ​សប្ដាហ៍​នេះ​វិញ ពួកគេ​បាន​ត្រលប់​មក​រក​៣​ពិន្ទុ​វិញ​ហើយ ​ដោយ​យក​ឈ្នះ​ក្រុម​ខ្លាំង Juventus ​តែ​ម្ដង។ ​ក្រុម​របស់​លោក Jose Mourinho ​យក​ឈ្នះ​ក្រុម Juventus ​បាន​ក្នុង​លទ្ធផល ១-០ ​ដោយ​១​គ្រាប់​នោះ​រក​បាន​ដោយ​កីឡាករ Gianluca Mancini ​ដែល​ជា​ខ្សែ​ការពារ​ទាត់​១​ជើង​ពី​ចម្ងាយ។

​នៅ​ពេល​នេះ Roma ​នៅ​លេខ​៤​ក្នុង​តារាង Serie A ​ដោយ​មាន​៤៧​ពិន្ទុ ​ស្រប​ពេល​ក្រុម Juventus ​វិញ​នៅ​លេខ​៨​មាន​៣៥​ពិន្ទុ។ ​ក្រុម Roma ​កំពុង​កាន់​កាប់​កំណត់ត្រា​ឈ្នះ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​៥​ប្រកួត​ជាប់​គ្នា​មក​ហើយ ​និង​មិន​ទាន់​របូត​គ្រាប់​បាល់​១​គ្រាប់​នោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT