Salah ​ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​ឱ្យ​ Liverpool ​បាន​ច្រើន​បំផុត​នៅ Premier League ​

ខ្សែ​ប្រយុទ្ធ Mohamed Salah ​បាន​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​នៅ Premier League ​ច្រើន​ជាង​គេ​បំផុត​ឱ្យ​ក្រុម Liverpool ​ទៅ​ហើយ ​ក្រោយ​ពី​រក​បាន​២​គ្រាប់​នៅ​យប់មិញ​នេះ​ទៀត។

​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​បំបាក់​ក្រុម Manchester United ​ក្នុង​លទ្ធផល ៧-០។ ​ដោយ​ក្នុង​ចំណោម​៧​គ្រាប់​នោះ ក៏​មាន​២​គ្រាប់​ចេញ​ពី​ជើង​របស់​ខ្សែ​ប្រយុទ្ធ Salah ​ផង​ដែរ។ ​ការ​បូក​បន្ថែម​២​គ្រាប់​នេះ​ទៀត ​បាន​ធ្វើ​ឱ្យ​កីឡាករ​អេហ្ស៊ីប​រក​បាន​១២៩​គ្រាប់​ហើយ​ឱ្យ​ក្រុម​ហង្ស​ក្រហម​ក្នុង​ក្របខណ្ឌ English Premier League ​និង​ក្លាយ​ជា​កីឡាករ​រក​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម Liverpool ​ផង​ដែរ។

​ដោយ​កំណត់ត្រា​ចាស់​ដែល​កីឡាករ Robbie Fowler ​ធ្វើ​បាន​និង​កាន់​កាប់​១៦​ឆ្នាំ​មក​ហើយ​នោះ​គឺ​មាន​គ្រាប់​បាល់​សរុប​១២៩​គ្រាប់​ដែរ។ ​នៅ​ពេល​នេះ Salah ​​បាន​ឈាន​ដល់​ហើយ ​និង​ត្រៀម​បំបែក​ក្នុង​ការ​ប្រកួត​ខាង​មុខ​នេះ​ទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT