Ten Hag ​៖ ​សមាជិក ​Man Utd ​លេង​ដូច​មិន​ដែល​លេង​ជាមួយ​គ្នា​សោះ

​លោក Erik ten Hag ​បាន​និយាយ​ថា​សមាជិក​ក្រុម​បិសាច​ក្រហម Manchester United ​លេង​ដូច​មិន​ធ្លាប់​លេង​ជាមួយ​គ្នា​ពី​មុន​មក​អីចឹង ​លេង​មិន​យល់​ចិត្ត​គ្នា​សោះ ​ក្នុង​ការ​ប្រកួត​ដែល​ចាញ់​ក្រុម Liverpool ​៧-០ ​នៅ​យប់មិញ​នេះ។

​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មែនទែន​នៅ​ពេល​ក្រុម​កំពុង​ឡើង​ជើង Man Utd ​បែរ​ជា​ចាញ់​ក្រុម Liverpool ​រហូត​ដល់​ទៅ ៧-០ ​នោះ​នៅ​ទឹក​ដី Anfield ​។ ​នេះ​ជា​កំណត់ត្រា​ចាញ់​យ៉ាង​អាម៉ាស់​មួយ​សម្រាប់​ក្រុម​របស់​លោក Erik ten Hag ។ ខណៈ​ដែល​ក្រុម​នេះ​កំពុង​លេង​បាន​ល្អ​ផង ​បែរ​ជា​មក​ចាញ់​យ៉ាង​ទក់​សាច់​បែប​នេះ ហើយ​ងាក​ទៅ​ទម្រង់​លេង​វិញ ​ក្រុម​ទាំង​មូល​លេង​មិន​យល់​ចិត្ត​គ្នា ​ដូច​កីឡាករ​មិន​ធ្លាប់​លេង​ជាមួយ​គ្នា​ពី​មុន​មក​អីចឹង។

​លោក Ten Hag ​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “នៅ​តង់​ទី​២ ​វា​មិន​មែន​ជា​យើង​នោះ​ទេ។ វា​មិន​មែន​កម្រិត​របស់​យើង​ឡើយ ​យើង​មិន​បាន​លេង​ជា​ក្រុម​ទាល់​តែ​សោះ។ យើង​មិន​បាន​ធ្វើ​តាម​ការ​គ្រោង​ទុក ​យើង​បាន​បាត់​បង់​ស្មារតី យើង​មិន​បាន​ធ្វើ​ការងារ​របស់​យើង។ វា​ពិត​ជា​គ្មាន​វិជ្ជាជីវៈ​ទាល់​តែ​សោះ​សម្រាប់​កីឡាករ​យើង”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT