ក្រោយ​ឈ្នះ Man Utd ​៧-០ ​លោក ​Klopp ​និយាយ​ថា​ពិត​ជា​ល្អ​ណាស់​ដាក់​កូន​ក្រុម​

​លោក Jurgen Klopp ​បាន​និយាយ​សរសើរ​ទៅ​លើ​កូន​ក្រុម​របស់​ខ្លួន​ថា​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​ក្នុង​ការ​ប្រកួត​ដែល​ពួកគេ​យក​ឈ្នះ​លើ​ក្រុម Manchester United ​បាន​ក្នុង​លទ្ធផល ​៧-០។

​នៅ​យប់មិញ​នេះ ​ក្រុម​ម្ចាស់​ផ្ទះ Liverpool ​បាន​លត់​ក្រុម​បិសាច​ក្រហម Manchester United ​ដល់​ទៅ ៧-០ ​ឯ​ណោះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ។ ​ជ័យជម្នះ​ដ៏​ធំធេង​ក្នុង​ប្រវត្តិសាស្ត្រ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ ​និង​លោក Klopp ​សប្បាយ​ចិត្ត​មែនទែន។ ​បើ​ទោះ​ជា​មិន​ទាន់​អាច​ធ្វើ​ឱ្យ Liverpool ​ចូល Top4 ​វិញ​មែន ប៉ុន្តែ​ការ​ឈ្នះ​នេះ​គឺ​ពិត​ជា​ប្រសើរ​ខ្លាំង​មែនទែន។

​លោក Klopp ​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “យើង​លេង​ដល់​កម្រិត​កំពូល​នៅ​រាត្រី​នេះ​។ ​នៅ​តង់​ទី​១​យើង​លេង​មិន​ទាន់​សូវ​ល្អ បន្ទាប់​មក​យើង​អាច​រក​គ្រាប់​បាល់​ដ៏​អស្ចារ្យ​បាន ជាមួយ​ការ​បោះ​ដ៏​ល្អ ​និង​ការ​បញ្ចប់​ទី។ ​យើង​ពិត​ជា​រីករាយ​ចំពោះ​ជ័យជម្នះ​នេះ។ វា​ជា​៣​ពិន្ទុ​ដ៏​សំខាន់ ជាមួយ​ទម្រង់​លេង​ដល់​កម្រិត​កំពូល​ពី​កីឡាករ​គ្រប់​ៗ​គ្នា”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT