មុន​ប៉ះ​គ្នា ​លោក Klopp ​ថា​សប្បាយ​ចិត្ត​ពេល​ឃើញ Rashford ​លេង​បាន​ល្អ​ឡើង​វិញ​

​លោក Jurgen Klopp ​បាន​អះអាង​ថា​លោក​សប្បាយ​ចិត្ត​នៅ​ពេល​បាន​ឃើញ​ខ្សែ​ប្រយុទ្ធ Marcus Rashford ​អាច​ត្រលប់​មក​លេង​ល្អ​ឡើង​វិញ ​ក្រោយ​ពី​រដូវ​កាល​មុន​ធ្វើ​មិន​បាន​ល្អ​សោះ។

​នា​រដូវ​កាល​នេះ Rashford ​រក​បាន​២៥​គ្រាប់​ហើយ​ឱ្យ​ក្រុម​បិសាច​ក្រហម Manchester United ​ខណៈ​ដែល​រដូវ​កាល​មុន​នេះ​វិញ ​រូបគេ​រក​បាន​ត្រឹម​តែ​៥​គ្រាប់​ប៉ុណ្ណោះ។ ​ដោយ​មើល​ឃើញ​ថា​កីឡាករ​អង់គ្លេស​រូប​នេះ​ចាប់​ផ្ដើម​លេង​ល្អ​ដល់​កម្រិត​កំពូល​របស់​គេ​វិញ ​ទើប​បាន​ជា​លោក Klopp ​សរសើរ ​និង​សប្បាយ​ចិត្ត​ចំពោះ Rashford ​បើ​ទោះ​ជា​ក្រុម Man Utd ​នឹង​ត្រូវ​ប៉ះ Liverpool ​នៅ​រាត្រី​នេះ​ក្ដី។

​លោក Klopp ​បាន​និយាយ​ថា​៖ “​ក្នុង​នាម​អ្នក​ចាត់ការ Liverpool ​វា​ពិបាក​ទៅ​រួច ​បើ​និយាយ​ថា​អ្នក​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ Man Utd ​ធ្វើ​បាន​ល្អ។ ​ប៉ុន្តែ​ខ្ញុំ​ពិត​ជា​រីករាយ​មែន​សម្រាប់ Rashford ​ដែល​គេ​ធ្វើ​បាន​ល្អ ព្រោះ​រដូវ​កាល​មុន​គេ​ពិត​ជា​ឆ្លង​កាត់​ការ​ពិបាក​ពិត​មែន។ គេ​មិន​អាច​លេង​ដល់​កម្រិត​របស់​ខ្លួន​នោះ​ទេ។ នា​ពេល​បច្ចុប្បន្ន Rashford ​ពិត​ជា​អស្ចារ្យ ​ល្បឿន ​បច្ចេកទេស ​គឺ​មាន​ទាំង​ព្រម។ គាត់​ពិត​ជា​តាំង​អារម្មណ៍​បាន​ល្អ​ក្នុង​ការ​បញ្ចប់​ទី”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT