Ten Hag ​ថា Casemiro ​ឈ្នះ​ពាន UCL ​៥​សង ​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​

​លោក Erik ten Hag ​បាន​អះអាង​ថា​ខ្សែ​បម្រើ Casemiro ​ដែល​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​បាន​ដល់​ទៅ​៥​ដង​គឺ​មិន​មែន​ជា​រឿង​លេង​សើច​នោះ​ទេ ​គេ​មាន​ឆន្ទះ​ឈ្នះ​ក្នុង​ខ្លួន​ទៅ​ហើយ។

​លោក Ten Hag ​បាន​និយាយ​ថា​៖ “Casemiro ​និង Varane ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​ដល់​ទៅ​៥​សម័យ​កាល។ ​វា​មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ​ដែល អ្នក​គ្រប់​គ្នា​អាច​សម្រេច​បាន​ដូច្នេះ។ ​សម្រាប់​ខ្ញុំ ​ក្រុម​នឹង​ឈ្នះ ប្រសិន​បើ​កីឡាករ​មាន​ចិត្ត​ចង់​ឈ្នះ។ ​ផ្ទុយ​ទៅ​វិញ ​ក្រុម​នឹង​បរាជ័យ​ដូច​គ្នា ប្រសិន​បើ​កីឡាករ​គិត​តែ​រឿង​បរាជ៏័យ។ ​ខ្ញុំ​ដឹង​ពី​សមត្ថភាព​របស់ Casemiro ​គាត់​បាន​បង្ហាញ​គ្រប់​គ្នា​ឱ្យ​ឃើញ​ទៅ​ហើយ។ គាត់​ពិត​ជា​សំខាន់​សម្រាប់ MU ​តាំង​ពី​តំបន់​ការពារ ​ចែក​បាល់ ​និង​ចិត្តសាស្ត្រ​លើ​ទីលាន​ផង​ដែរ”។

​ក្រុម Man Utd ​នា​រដូវ​កាល​នេះ​មាន​ទម្រង់​លេង​ប្លែក​គួរ​ឱ្យ​ចាប់​អារម្មណ៍​មែនទែន។ ពួកគេ​ទើប​បំបែក​កំណត់ត្រា​មិន​ឈ្នះ​ពាន​សោះ​៦​ឆ្នាំ​ចុង​ក្រោយ​នេះ ​ក្រោយ​ពី​លើក​ពាន Carabao Cup ​កាល​ពី​ពេល​កន្លង​ទៅ។ ស្រប​ពេល​បច្ចុប្បន្ន​ក៏​នៅ​សល់​ពាន​៣​ទៀត​ក្នុង​ដៃ​ដែល​អាច​ប្រកួត​ប្រជែង​បាន​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT