Herrera ​សង្ឃឹម​ថា​ជ័យជម្នះ​លើ Juventus ​ជា​កម្លាំង​ចិត្ត ​ដើម្បី​ត​ទល់​ជាមួយ Man City ​

Herrera ​ខ្សែ​បម្រើ​របស់​ក្រុម​បិសាច​ក្រហម Manchester United ​រំពឹង​ថា​ការ​យក​ឈ្នះ Juventus ​១-២ ​កន្លង​ទៅ​នេះ ​អាច​ជា​កម្លាំង​ចិត្ត​សំខាន់​ឱ្យ​ក្រុម​ដើម្បី​ប្រកួត​ទល់ Man City ​ចុង​សប្ដាហ៍​នេះ។

ក្រុម​បិសាច​ក្រហម ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Man City  ​នៅ​ថ្ងៃ​អាទិត្យ​ម៉ោង​១១:៣០​នាទី​ចុង​សប្ដាហ៍​នេះ។ ដោយ​វា​ជា​ការ​ប្រកួត​សំខាន់​បំផុត ​របស់​ក្រុម​ទាំង​សង​ខាង ព្រោះ​ថា​បិសាច​ក្រហម​ក៏​ត្រូវ​ការ​ពិន្ទុ​ចាំ​បាច់ ​ខណៈ​ដែល Man City ​កាន់​តែ​ត្រូវ​ការ​ថែម​ទៀត ដើម្បី​បន្ដ​តំណែង​កំពូល​តារាង​របស់​ពួកគេ។

មុន​ការ​ប្រកួត​ឈាន​ចូល​មក​ដល់ Herrera ​ខ្សែ​បម្រើ​របស់​បិសាច​ក្រហម​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “ខ្ញុំ​មិន​ចង់​ប្រៀបធៀប​លទ្ធផល​ទេ ប៉ុន្តែ​ការ​ឈ្នះ Juventus ​កាន់​តែ​ធ្វើ​ឱ្យ​យើង​មាន​សង្ឃឹម ​និង​កម្លាំង​ចិត្ត​១​កម្រិត​ទៀត។ យើង​សង្ឃឹម​ថា Manchester Derby ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​នឹង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​រីករាយ ​ហើយ​យើង​អាច​ឈ្នះ​វា​បាន”៕ប្រភពDailyMail

  • Herrera ​សង្ឃឹម​ថា​ជ័យជម្នះ​លើ Juventus ​ជា​កម្លាំង​ចិត្ត ​ដើម្បី​ត​ទល់​ជាមួយ Man City ​