ខ្សែប្រយុទ្ធ Olivier Giroud រកបានគ្រាប់បាល់ដំបូងឱ្យក្រុម Chelsea ក្នុងរយៈពេល៥ខែចុងក្រោយនេះហើយ ដោយស៊ុតចូលក្រុម Bate ក្នុងពានរង្វាន់ Europa League ។
១គ្រាប់របស់កីឡាករបារាំងខាងលើនេះ គឺជាគ្រាប់បាល់ជ័យជម្នះតែម្ដងឱ្យតោខៀវ។ ខណៈដែលវាក៏ជាគ្រាប់បាល់ដែលទើបតែមានឡើងសម្រាប់ Giroud ឱ្យក្រុម Chelsea ដែរ។ មួយវិញទៀត បាន៣ពិន្ទុនេះ ក៏បានធ្វើឱ្យ Chelsea ឡើងវគ្គ៣២ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិ បើទោះជានៅសល់ការប្រកួតដល់ទៅ២ប្រកួតទៀតក៏ដោយ។ បច្ចុប្បន្ន Chelsea មាន១២ពិន្ទុពេញតែម្ដង ឆ្លងកាត់ការប្រកួត៤ប្រកួតកន្លងមក។
និយាយពីការរកគ្រាប់បាល់វិញ Giroud បង្ហាញចំណាប់អារម្មណ៍ថារូបគេពេញចិត្តក្នុងការស្វែងរកគ្រាប់បាល់បាននេះ។ អ្វីដែលកាន់តែពិសេសនោះ វាជាគ្រាប់ដំបូងរបស់គេក្នុងពេល៥ខែ ហើយសង្ឃឹមថាអ្នកគាំទ្រនឹងចាប់ផ្ដើមសប្បាយចិត្តវិញ ដោយសារ១គ្រាប់ដ៏សំខាន់យប់មិញ៕ប្រភពDailyMail