​Neville​៖ Harry Kane ​ផ្លាស់​មក Man Utd ​មក ​បើ​ចង់​ឈ្នះ​ពាន​

​លោក Gary Neville ​បាន​ប្រាប់​ទៅ​ខ្សែ​ប្រយុទ្ធ Harry Kane ​ថា​គួរ​តែ​ផ្លាស់​មក​លេង​នៅ​ក្លឹប Manchester United ​មក ​ប្រសិន​បើ​រូបគេ​មាន​បំណង​ចង់​ឈ្នះ​ពាន​រង្វាន់​ក្នុង​អាជីព​បាល់ទាត់​នោះ។

Kane ​ជា​កីឡាករ​ថ្នាល​របស់ Spurs ​នឹង​មិន​ទាន់​ផ្លាស់​ទៅ​លេង​នៅ​ទី​ណា​នោះ​ទេ។ ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​គេ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​កីឡាករ​អង់គ្លេស​នេះ​នៅ​តែ​មិន​ដាច់​ចិត្ត​ពី​ក្លឹប​ដើម​កំណើត Spurs ​ដដែល។ ​បច្ចុប្បន្ន​ខ្សែ​ប្រយុទ្ធ​កណ្ដាល​វ័យ​២៩​ឆ្នាំ​នេះ ​ក្លាយ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ទៅ​ហើយ​ឱ្យ​ក្លឹប Spurs ​រហូត​ដល់​២៦៦​គ្រាប់​ឯ​ណោះ។ តែ​ចំនួន​គ្រាប់​នេះ ​នៅ​តែ​មិន​អាច​ជួយ​ឱ្យ​គេ​អាច​ឈ្នះ​ពាន​រង្វាន់​អ្វី​មួយ​នៅ​ឡើយ​ទេ។

​លោក Neville ​ក្នុង​នាម​ជា​អតីត​កីឡាករ​លេង​នៅ Premier League ​ច្រើន​ឆ្នាំ​​និង​ជម្រើស​ជាតិ​អង់គ្លេស​ផង​នោះ ​បាន​ប្រាប់​ទៅ Kane ​ថា​៖ “គាត់​ជា​កីឡាករ​អស្ចារ្យ​ម្នាក់ គាត់​មាន​សមត្ថភាព​ពិត​ៗ។ គាត់​គួរ​តែ​ដល់​ពេល​ចាកចេញ​ពី Spurs ​ហើយ ប្រសិន​បើ​គាត់​ចង់​មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់។ ​Man Utd ​កំពុង​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ស្រាប់ ​ដូច្នេះ​ជា​រឿង​ល្អ​សម្រាប់​គាត់​ក្នុង​ការ​ផ្ទេរ​មក​លេង​នៅ Old Trafford ​ហើយ​ក៏​មាន​ឱកាស​ឈ្នះ​ពាន​ផង​ដែរ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT