Barcelona ​យក​ឈ្នះ Real Madrid ​១-០ ​ជើង​ទី​១​ពាន Copa del Rey ​

​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Real Madrid ​បាន​ក្នុង​លទ្ធផល ១-០ ​ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៃ​ពាន​រង្វាន់ Copa del Rey ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

​ជំនួប​នេះ​ដែរ ​ក្រុម Barcelona ​អវត្តមាន​កីឡាករ​សំខាន់​ច្រើន​នាក់ ប៉ុន្តែ​ពួកគេ​នៅ​តែ​អាច​ធ្វើ​បាន​ល្អ​ដដែល។ ជាក់​ស្ដែង​១​គ្រាប់​យក​ឈ្នះ​ទៅ​លើ​ក្រុម Real Madrid ​នេះ ​ធ្វើ​បាន​ដោយ​ការ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ Militao ​តាំង​ពី​នាទី​២៦​មក​ម្ល៉េះ។ ​ខណៈ​ដែល​ការ​ប្រកួត​ត​ទៅ​មុខ​ទៀត​នោះ ​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​នោះ​ទេ។ នេះ​ជា​ការ​បរាជ័យ​២​ដង​ជាប់​គ្នា​ហើយ​របស់​ក្រុម Real Madrid ​ក្រោម​ថ្វី​ជើង​ក្រុម Barcelona ​។

​ស្រប​ពេល​ជើង​ទី​២​នៃ​ពាន​រង្វាន់ Copa del Rey ​នេះ​ដែរ ​នឹង​ធ្វើ​ឡើង​នៅ​ទឹក​ដី Camp Nou ​ម្ដង ​នា​ថ្ងៃ​ទី​៥​ខែ​មេសា​ឆ្នាំ​២០២៣​ខាង​មុខ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT