CTS Sports ប្រគល់ឈុតកីឡាដល់ក្រុមយុវជនជាក្តីសង្ឃឹម នៅឯខេត្តសៀមរាប

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់យុវជនជាក្តីសង្ឃឹម។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

យុវជនជាក្តីសង្ឃឹម ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅខេត្តសៀមរាប បង្កើតឡើងបានជាង ២ ឆ្នាំ រួចមានសមាជិកសរុប ៣២ នាក់។ តំណាងក្រុមលោក ហ៊ាត ហុាំង បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំសូមផ្តាំផ្ញើទៅយុវជនស្រលាញ់វិស័យបាល់ទាត់ទាំងអស់ ចូរបន្តខិតខំលេង ហើយត្រូវចាំថា កីឡាគឺជាមិត្ត គ្រឿងញៀនគឺជាសត្រូវ។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ខ្ញុំតំណាងឲ្យក្រុមទាំងមូល សូមអរគុណដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភឈុតអាវដល់ក្រុមពួកខ្ញុំ និងសូមជូនពរឲ្យក្រុមហ៊ុនកាន់តែរីកចម្រើន មានអតិថិជនខ្លាំងឡើង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT