Ancelotti ​ចាត់​ទុក​ពាន Copa del Rey ​ជា​ពាន​សំខាន់​សម្រាប់ Real Madrid ​

​លោក Carlo Ancelotti ​បាន​ចាត់​ទុក​ពាន​រង្វាន់ Copa del Rey ​ជា​ពាន​សំខាន់​សម្រាប់​ក្រុម Real Madrid ​នៅ​រដូវ​កាល​នេះ ​ក្រោយ​ពី​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

​កាល​ពី​ពេល​កន្លង​ទៅ​នេះ ក្រុម Real Madrid ​បាន​ចាញ់​ក្រុម FC Barcelona ​ក្នុង​លទ្ធផល ​៣-១ ​នៅ​ពាន​រង្វាន់ Spanish Super Cup ​។ ​យ៉ាងណាមិញ ​នៅ​រាត្រី​នេះ ​ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​តតាំង​គ្នា​ទៀត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Copa del Rey ​ម្ដង ​នៅ​ជើង​ទី​១ វេលា​ម៉ោង​៣​រំលង​អាធ្រាត្រ។ ​ដោយ​ពាន​រង្វាន់​មួយ​នេះ ​ត្រូវ​បាន​លោក Carlo Ancelotti ​​អ្នក​ចាត់ការ​ក្រុម Real Madrid ​ចាត់​ទុក​ថា​ជា​ពាន​រង្វាន់​សំខាន់​មួយ​ដែល​ក្រុម​របស់​លោក​ចង់​បាន។

​អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី​បាន​និយាយ​ថា​៖ “យើង​មាន​ទំនុក​ចិត្ត ដូច​រាល់​ដង។ ​យើង​រីករាយ​ពី​ការ​ប្រកួត​នេះ វា​ជា​ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ក្នុង​ការ​ទស្សនា។ ​វា​ជា​ការ​ប្រកួត​សំខាន់។ យើង​កាន់​តែ​កៀក​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ ​ហើយ​វា​ពិត​ជា​សំខាន់​សម្រាប់​យើង បើ​ទោះ​ជា​ការ​ប្រកួត​ទល់ Barcelona ​មិន​ទាន់​កាត់​សេចក្ដី​ក្រុម​ណា​ឈ្នះ​ពាន​មែន ប៉ុន្ដែ​វា​ពិត​ជា​សំខាន់​សម្រាប់​យើង​ក្នុង​ប្រកួត​វគ្គ​នេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT