Xavi ​៖ Real Madrid ​អាច​សង្ឃឹម​ច្រើន​ឈ្នះ Copa del Rey ​

​លោក Xavi ​អ្នក​ចាត់ការក្រុម FC Barcelona ​បាន​និយាយ​ថា​ក្រុម​គូ​ប្រជែង Real Madrid ​គឺ​ជា​ក្រុម​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ Copa del Rey ​នា​រដូវ​កាល​នេះ​។

​នៅ​ម៉ោង​៣​រំលងអាធ្រាត្រ​នេះ ​ក្រុម Real Madrid ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម FC Barcelona ​ហើយ សម្រាប់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​១​នៃ​ពាន​រង្វាន់ Copa del Rey ​។ ​នេះ​ជា​ការ​ប្រកួត El Clasico ​ថ្មី​ទៀត​សម្រាប់​ក្រុម​ទាំង​ពីរ ​ខណៈ​ដែល​កន្លង​ទៅ Real Madrid ​បាន​របូត​ពាន​មួយ​ទៅ​ហើយ​គឺ Spanish Super Cup ​ដោយសារ FC Barcelona ​នេះ​។ ​

 

តែ​សម្រាប់​លើក​នេះ​វិញ ​លោក Xavi ​គិត​ថា​នឹង​ពិបាក​ក្នុង​ការ​យក​ឈ្នះ Real Madrid ​មិន​ខាន ព្រោះ​ក្រុម​របស់​លោក​មាន​បញ្ហា​កីឡាករ​សំខាន់​៣​នាក់​របួស​ទៅ​ហើយ។ ​Pedri, Ousmane Dembélé ​និង​ Robert Lewandowski ​សុទ្ធ​តែ​មិន​អាច​លេង​បាន​នៅ​រាត្រី​នេះ​ទេ។ ​លោក Xavi ​បាន​និយាយ​ទៀត​ថា​៖
“ពួកគេ​ឈ្នះ​ពាន​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​ហើយ​យើង​កំពុង​តែ​កសាង​ក្រុម​ឡើង​វិញ។ យើង​យក​ឈ្នះ​ពួកគេ​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​ក្រុម Madrid ​នេះ​ក៏​ទើប​យក​ឈ្នះ Liverpool ​នៅ​ទឹក​ដី Anfield ​យ៉ាង​ធំធេង​ផង​ដែរ។ ខ្ញុំ​ត្រូវ​តែ​និយាយ​ត្រង់ ​ខ្ញុំ​ឃើញ​ពួកគេ ​ជា​ក្រុម​មាន​សង្ឃឹម​ច្រើន។ យើង​កំពុង​និយាយ​ពី​ក្រុម​ជើង​ឯក La Liga ​និង Europe”៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT