ទឹក​ចិត្ត Messi ​ទិញ iPhone ​ស្រោប​មាស ៣៥​គ្រឿង​ចែក​មិត្ត​រួម​ក្រុម​

​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​ទិញ​ទូរសព្ទ iPhone 24 carat ​ស្រោប​មាស​ចំនួន​៣៥​គ្រឿង ​ដើម្បី​ចែក​ឱ្យ​មិត្ត​រួម​ក្រុម​នៅ​ជម្រើស​ជាតិ​អាហ្សង់ទីន ​រួម​ជាមួយ​បុគ្គលិក​ធ្វើ​ការ​នៅ​ទី​នោះ​ផង​ដែរ។

​ប្រភព​នៅ​បារាំង​បាន​អះអាង​ថា Messi ​កុម្មង់​ទូរសព្ទ​ធ្វើ​ឡើង​ជា​ពិសេស​នេះ​តាំង​ពី​យូរ​មក​ហើយ និង​ទើប​ទទួល​បាន​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ។ ​iPhone 24 carat ​ស្រោប​មាស​​នេះ​​នឹង​ធ្វើ​ឡើង​ជា​ពិសេស ដោយ​មាន​ដាក់ Logo ​ជម្រើស​ជាតិ​អាហ្សង់ទីន ​ឈ្មោះ​កីឡាករ ​និង​លេខ​អាវ​ដែល​ពួកគេ​ពាក់​កាល​លេង World Cup 2022 ​ផង​ដែរ។ ដោយ​សរុប​ទៅ ​៣៥​គ្រឿង ​និង​គិត​ជា​ប្រាក់​ជាង​២០​ម៉ឺន​ដុល្លារ​ឯ​ណោះ។

Messi ​មិន​មែន​ជា​កីឡាករ​ដំបូង​នោះ​ទេ ដែល​ចំណាយ​ប្រាក់​ជា​ច្រើន​ទៅ​លើ​ការ​ទិញ​កាដូ​ជួន​មិត្ត​រួម​ក្រុម​នេះ។ ​ដោយ​កាល​ពី​ពេល​កន្លង​មក Cristiano Ronaldo ​ក៏​ធ្លាប់​ទិញ iPhones ​ប្រមាណ​១៥​គ្រឿង​ជូន​មិត្ត​រួម​ក្រុម​កាល​នៅ Real Madrid ​ផង​ដែរ។ ​Sergio Aguero ​កាល​ចេញ​ពី Man City ​ក៏​មាន​ទិញ​នាឡិកា ​និង​ទូរសព្ទ​ចែក​បុគ្គលិក​ក្កឹប​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT