Arteta ​៖ Arsenal ​ពិត​ជា​ស្រែកឃ្លាន​ជ័យជម្នះ​ខ្លាំង​ណាស់​

​លោក Mikel Arteta ​បាន​មើល​ឃើញ​ថា​សមាជិក​ក្រុម​កាំភ្លើង​ធំ Arsenal ​នា​ពេល​បច្ចុប្បន្ន​គឺ​ពិត​ជា​ស្រែក​ឃ្លាន​ជ័យជម្នះ​មែនទែន ​ដើម្បី​មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់ English Premier League។

​នៅ​យប់មិញ​នេះ ​ក្រុម Arsenal ​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម Everton ​ក្នុង​លទ្ធផល ៤-០ ​ឯ​ណោះ។ ​ដោយ​៤​គ្រាប់​នោះ​រក​បាន​ដោយ Saka ​នៅ​នាទី​៤០ Martinelli ​នៅ​នាទី​៤៥+១​និង ៨០ ​ហើយ​ Odegaard ​នាទី​៧១។ ​៤​គ្រាប់​នេះ ​បាន​ជួយ​ឱ្យ​កាំភ្លើង​ធំ​ទទួល​បាន​៣​ពិន្ទុ​ទៀត ​ដើម្បី​នាំ​មុខ​ទៅ​លើ​ក្រុម Man City ​នៅ​ចំណាត់​ថ្នាក់​លេខ​២ ​រហូត​​ដល់​៥​ពិន្ទុ​ហើយ ​ឆ្លង​កាត់​២៥​ប្រកួត​ដូច​គ្នា។

​លោក Arteta ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “នៅ​ពេល​អ្នក​មើល​ទៅ​ពួកគេ​រាល់​ថ្ងៃ ​អ្នក​នឹង​ដឹង​ថា​ពួកគេ​ចង់​ឈ្នះ​កម្រិត​ណា។ ​យើង​ត្រូវ​តែ​បន្ដ​ផ្ដោត​ទៅ​លើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ​ហើយ​ក្រៅ​ពី​នោះ​ឱ្យ​វា​កើត​តាម​ធម្មតា​ទៅ ព្រោះ​រឿង​ខ្លះ​យើង​មិន​អាច​គ្រប់គ្រង​បាន​ទេ។ ​យើង​បាន​ត្រឹម​តែ​គិត​ពី​ក្រុម​ខ្លួន​ឯង​ប៉ុណ្ណោះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT