ចុង​ម៉ោង Man Utd ​វាយ​បក​យក​ឈ្នះ West Ham ​បាន ៣-១

​នៅ​ចុង​ម៉ោង​ទៅ​ហើយ​ក្រុម​បិសាច​ក្រហម Manchester United ​នៅ​តែ​អាច​វាយ​បក​យក​ឈ្នះ​ទៅ​លើ​ក្រុម West Ham ​បាន​ទៀត​ក្នុង​លទ្ធផល ​៣-១ ​ក្នុង​ពាន​រង្វាន់ FA Cup ​។

​ក្នុង​ពាន​រង្វាន់ FA Cup ​នេះ​ដែរ ​ក្រុម West Ham ​ធ្វើ​បាន​ល្អ​ជាង​នៅ​តង់​ទី​១ ​និង​ជា​អ្នក​រក​បាន​គ្រាប់​បាល់​មុន​ថែម​ទៀត​ដោយ​កីឡាករ Benrahma ​នៅ​នាទី​៥៤។ ​យ៉ាងណាមិញ​ម្ចាស់​ផ្ទះ Man Utd ​មិន​បោះបង់​ចោល​នោះ​ទេ ពួកគេ​ព្យាយាម​សម្រុក​វិញ​រហូត​រក​បាន​គ្រាប់​បាល់​ស្មើ​ដោយ​ការ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​របស់ Aguerd ​នៅ​នាទី​៧៧។ ​ក្រោយ​មក​ទៀត Garnacho ​ក៏​រក​គ្រាប់​បាល់​នាំ​មុខ​ទៀត​នៅ​នាទី​៩០ ​មុន​ពេល Fred ​ថែម​បាន​គ្រាប់​ទី​៣​ឱ្យ Man Utd ​នៅ​នាទី​៩០+៥ ​ទៅ​ហើយ។

​ចប់​ការ​ប្រកួត Man Utd ​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម West Ham ​បាន​ក្នុង​លទ្ធផល ​៣-១ ​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ FA Cup ​ហើយ។ ​នៅ​វគ្គ​នេះ​ដែរ ​ក្រុម Man Utd ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Fulham ​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT