ខ្សែប្រយុទ្ធ Danny Welbeck បានរងរបួសបាក់កជើងខាងឆ្វេង ក្នុងការប្រកួតស្មើ Sporting ០-០ នាពានរង្វាន់ Europa League ។
Welbeck ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗតែម្ដង ក្រោយពីប៉ះទង្គិចជាមួយកីឡាករ Sporting រហូតដល់របួសធ្ងន់ខ្លាំងមែនទែន។ លោក Unai Emery អ្នកចាត់ការក្រុម Arsenal បានបញ្ជាក់ថាកីឡាករអង់គ្លេសរូបនេះ បានបាក់កជើងខាងឆ្វេងរបស់គេទៅហើយ។ របួសនេះ បានធ្វើឱ្យសមាជិកក្រុមដទៃទៀតជាពិសេសកីឡាករ Mateo Guendouzi ហាក់ដូចជាភ័យខ្លាចមែនទែន នៅពេលឃើញរបួសនោះផ្ទាល់ភ្នែកដូច្នេះ។
លោក Emery បាននិយាយដែរថា របួសបាក់ជើងនេះបានធ្វើឱ្យក្រុម Arsenal បាត់បង់ទំនុកចិត្តក្នុងការប្រកួតបាត់ទៅហើយ។ ពួកគេហាក់ដូចជាមិនហានលេងដូចមុនឡើយ ទើបធ្វើឱ្យការប្រកួតបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នាដូច្នេះ៕ប្រភពDailyMail