Ten Hag៖ Man Utd ​លែង​គិត​រឿង​អបអរ Carabao Cup ​ទៀត​ហើយ​

​លោក Erik ten Hag ​ថា​ក្រុម​បិសាច​ក្រហម Manchester United ​លែង​គិត​រឿង​អបអរ​ពាន​រង្វាន់ Carabao Cup ​ទៀត​ហើយ ​ពោល​គឺ​ត្រូវ​ផ្ដោត​លើ​ពាន​រង្វាន់​ដទៃ​ទៀត​វិញ។

​ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម West Ham ​នៅ​ជុំ​ទី​៥​នៃ​ពាន​រង្វាន់ FA Cup ​នៅ​រាត្រី​នេះ​ហើយ។ នេះ​ជា​ពាន​រង្វាន់​នៅ​សល់​ក្នុង​ដៃ​មួយ​ទៀត​របស់​ក្រុម Man Utd ​ដែល​រំពឹង​ថា​នឹង​មាន​ឱកាស​ប្រជែង​យក ​ក្រោយ​ពី​ពួកគេ​ទើប​លើក​ពាន Carabao Cup ​ហើយ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​។ ​

​លោក Ten Hag ​បាន​និយាយ​មុន​ការ​ប្រកួត​ថា​៖ “យើង​បាន​ត្រលប់​មក​ហ្វឹកហាត់​ពេញ​លេញ​វិញ​ហើយ។ ​មិន​មាន​ការ​អបអរ​ពាន​រង្វាន់ Carabao Cup ​អ្វី​ទៀត​ទេ។ ​កីឡាករ​ដែល​ត្រូវ​ប្រមូល​កម្លាំង​ក៏​បាន​ចូល​ហ្វឹកហាត់​វិញ។ យើង​ត្រូវ​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ប្រកួត​នៅ​រាត្រី​នេះ”។

​រំលឹក​ថា Man Utd ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Erik ten Hag ​បាន​ឈ្នះ​ពាន​រង្វាន់​វិញ​ហើយ​ក្នុង​រយៈ​ពេល​៦​ឆ្នាំ​ចុង​ក្រោយ​មក​នេះ ពោល​គឺ Carabao Cup ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ ​ក្រុម​បិសាច​ក្រហម​នេះ នៅ​សល់​​ពាន​៣​ទៀត​ដែល​សុទ្ធ​តែ​មាន​ឱកាស​ឈ្នះ​គឺ FA Cup Premier League ​និង Europa League ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT