Klopp ​៖ ​យើង​នឹង​ត្រលប់​មក​ខ្លាំង​ម្ដង​ទៀត​នៅ​ពេល​អនាគត​

​លោក Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​និយាយ​ថា​ក្រុម​របស់​លោក​នឹង​ត្រលប់​មក​ខ្លាំង​ម្ដង​ទៀត​មិន​ខាន ​នៅ​ពេល​អនាគត។

​ក្រុម Liverpool ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​នានា​អស់​ហើយ​នា​រដូវ​កាល​នេះ។ នៅ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ពួកគេ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Real Madrid ​៥-២ ​ទៅ​ហើយ​នៅ​ជើង​ទី​១ ​ដូច្នេះ​ពិត​ជា​ពិបាក​ក្នុង​ការ​វាយ​បក​វិញ​នៅ​ជើង​ទី​២​ដើម្បី​ឈ្នះ​វិញ​ណាស់ ព្រោះ​លេង​នៅ​ទឹក​ដី​អេស្ប៉ាញ​ទៀត។ ​ខណៈ​ដែល​នៅ Premier League ​វិញ ​ឱកាស​ប្រជែង​ពាន​បាន​អស់​ទៅ​ហើយ ​ស្រប​ពេល​ការ​ប្រជែង Top4 ​វិញ គឺ​ក្រុម Liverpool ​កំពុង​ចាញ់​ពិន្ទុ​ក្រុម​លេខ​៤ Spurs ​រហូត​ដល់​៩​ពិន្ទុ។

​លោក Klopp ​អ្នក​ចាត់ការ​ក្រុម​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​នឹង​អាច​ត្រលប់​មក​ខ្លាំង​វិញ​បាន​ដដែល​នៅ​រដូវ​កាល​ក្រោយ។ ​លោក ​បាន​អះអាង​ថា​៖“​យើង​ត្រូវ​តែ​លេង ​និង​សប្បាយ​ចិត្ត​ចំពោះ​អ្វី​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​នៅ​ពេល​នេះ​។ ​ខ្ញុំ​គិត​ថា​យើង​បាន​ត្រៀម​រូច​រាល់​ហើយ ​យើង​អាច​ធ្វើ​វា​បាន។ ​យើង​នឹង​ត្រលប់​មក​ភាព​ខ្លាំង​រ​បស់​យើង​វិញ​នៅ​ពេល​អនាគត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT