CTS Sports ប្រគល់ឈុតកីឡាដល់ក្រុម GRIFFINS FT

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ GRIFFINS FT។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

GRIFFINS FT ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅរាជធានីភ្នំពេញ បង្កើតឡើងបាន ៦​ ខែ រួចមានសមាជិកសរុប ១៥ នាក់។ តំណាងក្រុមលោក ជាតិ ភូមាន បានលើកឡើងយ៉ាងដូច្នោះថា៖

ចំពោះការចែករំលែក ប្អូនចង់ផ្ញើសារទៅដល់យុវជនទាំងអស់គ្នា ក៏ដូចជាបងៗដែលស្នេហាវិស័យបាល់ទាត់ អ្នកលេងបាល់ទាត់ អ្នកចូលចិត្តលេងបាល់ទាត់ទាំងអស់ សូមលេងកីឡានេះ ដោយមានការទទួលខុសត្រូវ និងមិត្តភាព(អហិង្សា) ក៏ដូចជាចូលរួមលេងកីឡាដើម្បីសុខភាព ដើម្បីជៀសឆ្ងាយពីគ្រឿងញៀនឬអំពើអបាយមុខផ្សេងៗ ណាមួយជួយលើកកម្ពស់នឹងលើកស្ទួយវិស័យកីឡាមួយនេះក្នុងប្រទេសយើងផងដែរ។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ហើយសូមអរគុណដល់ក្រុមហ៊ុនដែលបានឧបត្ថម្ភឈុតកីឡាជូនក្រុមយើងខ្ញុំ សូមជូនពរឲ្យមានអតិថិជនគាំទ្រកាន់តែច្រើនបន្តឈានទៅមុខ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT