ជម្រើស​ជាតិ​បាល់​ទះ​កម្ពុជា ​នៅ​សល់​ប្រកួត​មិត្តភាព​៣​ទៀត ​មុន​ស៊ីហ្គេម​មក​ដល់​

​ក្រុម​ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា ​នឹង​ត្រូវ​មាន​ប្រកួត​មិត្តភាព​យ៉ាង​តិច​៣​ទៀត​នា​ពេល​ខាង​មុខ​នេះ ​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ឱ្យ​បាន​ល្អ​បំផុត​សម្រាប់​ស៊ីហ្គេម​២០២៣​ខាង​មុខ។

​កម្ពុជា​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន​ក្នុង​ការ​ប្រកួត​មិត្តភាព​ទល់​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​របស់​បារាំង​កាល​ពី​ពេល​កន្លង​ទៅ​នេះ។ ​យ៉ាងណាមិញ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ហើយ ​ក្រុម​កម្ពុជា​ក៏​នឹង​មាន​គម្រោង​សម្រាប់​ប្រកួត​មិត្តភាព​ដទៃ​ទៀត​ផង​ដែរ។ ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ ​អគ្គ​លេខាធិការ​សហព័ន្ធ​បាល់ទះ​កម្ពុជា​បាន​បង្ហើប​ប្រាប់​អ្នក​កាសែត​កាល​ពី​ពេល​កន្លង​ទៅ​នេះ។

​លោក ​បាន​និយាយ​ថា​កម្ពុជា​កំពុង​ព្រៀង​លិខិត​ដើម្បី​ស្នើ​សុំ​ប្រកួត​មិត្តភាព​ជាមួយ​ក្លឹប​នៅ​ប្រទេស​ចិន​នៅ​ខែ​មីនា​ខាង​មុខ​នេះ។ ​ខណៈ​ដែល​ការ​ប្រកួត​មិត្តភាព​អន្ដរជាតិ​២​ប្រកួត​ទៀត​នៅ​ក្រៅ​ប្រទេស​មាន​នៅ​ម៉ាឡេស៊ី ​និង​សិង្ហបុរី។ ​ដោយ​ក្រុម​ការងារ​កំពុង​រៀប​ចំ​កាល​វិភាគ​ប្រកួត​ឱ្យ​បាន​ល្អ​បំផុត ​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ឱ្យ​ល្អ​សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕

  • ជម្រើស​ជាតិ​បាល់​ទះ​កម្ពុជា ​នៅ​សល់​ប្រកួត​មិត្តភាព​៣​ទៀត ​មុន​ស៊ីហ្គេម​មក​ដល់​