Pep ​អបអរ Man Utd ​ឈ្នះ​ពាន​ជា​លើក​ដំបូង ​ក្រោយ​ខកខាន​៦​ឆ្នាំ​

​លោក​ Pep Guardiola ​បាន​ចូល​រួម​អបអរ​ដល់​ក្រុម​រួម​ទី​ក្រុង Manchester United ​ដែល​បាន​ឈ្នះ​ពាន​រង្វាន់ Carabao Cup ​និង​ជា​ពាន​រង្វាន់​លើក​ដំបូង​ក្នុង​រយៈ​ពេល​៦​ឆ្នាំ​មក​នេះ។

​Man Utd ​ខកខាន​ឈ្នះ​ពាន​រង្វាន់​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ ​ហើយ​អំឡុង​ពេល​នោះ​ដែរ Man City ​ឯ​ណោះ​វិញ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep ​ឃើញ​ថា​ទទួល​បាន​ផ្លែផ្កា​ល្អ​ណាស់ ​ឈ្នះ​ពាន​រង្វាន់​ដល់​ទៅ​៩​ឯ​ណោះ ​ក្នុង​នោះ Premier League ​ដល់​ទៅ​៤​ដង​ទៅ​ហើយ ​និង League Cup ​៤​ដង​ទៀត។ ក្រោយ​ពី​ឃើញ​ក្រុម​បិសាច​ក្រហម​អបអរ​ពាន Carabao Cup ​ដែល​ជា​ពាន​ដំបូង​របស់​ពួកគេ​ក្នុង​រយៈ​ពេល​៦​ឆ្នាំ​​ក៏​បាន​ធ្វើ​ឱ្យ​លោក Pep ​ចូល​រួម​អបអរ​ដូច​គ្នា។

​អ្នក​ចាត់ការ​សញ្ជាតិ​អេស្ប៉ាញ ​បាន​និយាយ​ថា​៖ “អបអរ United ​សម្រាប់​ការ​ឈ្នះ​ពាន Carabao Cup ​និង​ក៏​អបអរ​ដល់ Newcastle ​ដែល​លេង​បាន​ល្អ​ដូច​គ្នា។ ​ការ​ប្រកួត​របស់​ពួកគេ ពិត​ជា​ល្អ​មើល។ ប្រសិន​បើ​ពួកគេ​ (United) ចំណាយ​ប្រាក់​បន្ថែម​ទៀត ​បាទ ​វា​នឹង​ក្លាយ​ជា​ឱកាស​មួយ​សម្រាប់​ពួកគេ​ក្នុង​ការ​ប្រជែង​ពាន​ដទៃ​ទៀត​មិន​ខាន។ ពួកគេ​នឹង​ក្លាយ​ជា​ក្រុម​ដ៏​ខ្លាំង​មួយ​នៅ​អង់គ្លេស​ឡើង​វិញ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT