ប្រធាន​ក្រុម ​និង​គ្រូ​ជម្រើស​ជាតិ​កម្ពុជា ​បោះ​ឱ្យ​នរណា​នៅ FIFA Best Player of The Year ​

​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត FIFA Best Player of The Year ​បាន​ប្រកាស​លទ្ធផល​អ្នក​ឈ្នះ​ហើយ គឺ​បាន​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Lionel Messi ​របស់​ជម្រើស​ជាតិ​អាហ្សង់ទីន។

​Messi ​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង Kylian Mbappe ​និង Karim Benzema ​ក្រោយ​ពី​កីឡាករ​អាហ្សង់ទីន​រូប​នេះ​ឈ្នះ​ពាន​រង្វាន់ FIFA World Cup 2022 ​និង​ទទួល​បាន​បាល់​មាស​ថែម​ទៀត​ក្នុង​នាម​ជា​កីឡាករ​ល្អ​ម្នាក់​ក្នុង​ព្រឹត្តិការណ៍​នេះ។ ​យ៉ាងណាមិញ ​ការ​បោះ​ឆ្នោត​ស្វែង​រក​អ្នក​ឈ្នះ​នៃ​ពាន​រង្វាន់ FIFA ​នេះ​ដែរ គឺ​ធ្វើ​ឡើង​ពី​សំណាក់​គ្រូ​បង្វឹក​តាម​ជម្រើស​ជាតិ​នានា ​និង​ប្រធាន​ក្រុម​ផង​ដែរ។ ដូច្នេះ​ក៏​មាន​គ្រូ​បង្វឹក​កម្ពុជា ​និង​ប្រធាន​ក្រុម​កម្ពុជា​ចូល​រួម​បោះ​ឆ្នោត​ដូច​គ្នា។

​សម្រាប់​លោក Ryu Hirose ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា ​មិន​បាន​បោះ​ឱ្យ Messi ​នៅ​លេខ​១​មុន​គេ​នោះ​ទេ ​ដោយ​លោក​បោះ​ឱ្យ Mbappe ​លេខ​១ Messi ​លេខ​២ ​និង Luka Modric ​នៅ​ចំណាត់​ថ្នាក់​លេខ​៣។ ស្រប​ពេល​ប្រធាន​ក្រុម សឿយ វិសាល វិញ ​បោះ​ឱ្យ Mbappe ​លេខ​១ Benzema ​លេខ​២ ​និង​ Kevin De Bruyne ​នៅ​ចំណាត់​ថ្នាក់​លេខ​៣៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT