Messi ​រក​បាន​៧០០​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​ក្លឹប​អាជីព​

​បន្ទាប់​ពី​រក​បាន​គ្រាប់​បាល់​ឱ្យ​ក្រុម PSG ​នៅ​យប់មិញ​នេះ ​ក៏​បាន​ធ្វើ​ឱ្យ Lionel Messi ​បង្កើត​កំណត់ត្រា​មួយ​ផង​ដែរ ​ក្លាយ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​រហូត​ដល់​៧០០​គ្រាប់​ក្នុង​ក្លឹប​អាជីព។

​ក្រុម PSG ​បាន​យក​ឈ្នះ​លើ​ក្រុម Marseille ​ក្នុង​លទ្ធផល ៣-០ ​ដោយ​ក្នុង​ចំណោម​៣​គ្រាប់​នោះ​ក៏​មាន​គ្រាប់​បាល់​ចេញ​ពី​ជើង​របស់ Messi ​ផង​ដែរ។ ​ជាមួយ​គ្រាប់​បាល់​នេះ​ដែរ ​គឺ​ជា​គ្រាប់​បាល់​ទី​២៨​របស់​គេ​ហើយ​នៅ​ក្លឹប PSG ​ហើយ​នៅ Barcelona ​ធ្វើ​បាន​៦៧២​គ្រាប់​ទៀត ​ធ្វើ​ឱ្យ​ចំនួន​គ្រាប់​បាល់​សរុប​នៅ​ក្លឹប​អាជីព​របស់​កំពូល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​កើន​ដល់​៧០០គ្រាប់​ហើយ។

​រហូត​មក​ដល់​ពេល​នេះ ​មាន​តែ​កីឡាករ​២​នាក់​ប៉ុណ្ណោះ​នៅ​អឺរ៉ុប​ដែល​រក​គ្រាប់​បាល់​បាន​សរុប​ដល់​ទៅ​៧០០​គ្រាប់​នៅ​ក្លឹប​អាជីព។ ​កីឡាករ​ទី​១​ដែល​ធ្វើ​បាន​មុន​គេ គឺ Cristiano Ronaldo ​និង​កីឡាករ​ទី​២​គឺ Lionel Messi ​ដែល​ធ្វើ​បាន​កាល​ពី​យប់មិញ​នេះ​ឯង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT