Bruno ៖ ​ខ្ញុំ​ចង់​ឈ្នះ​ពាន​ច្រើន​ទៀត​ជាមួយ Man Utd ​

​ខ្សែ​បម្រើ Bruno Fernandes ​បាន​និយាយ​ថា​រូបគេ​ចង់​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ទៀត​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ​ក្រោយ​ពី​ទើប​លើក​ពាន Carabao Cup ​កាល​ពី​យប់មិញ​នេះ​។

Bruno ​បាន​ដើរ​តួ​ជា​ប្រធាន​ក្រុម​ជា​ច្រើន​ប្រកួត​មក​ហើយ ​ក្រោយ​ពី Magurie ​ត្រូវ​បាន​លោក Erik ten Hag ​ដាក់​ឱ្យ​អង្គុយ​កៅអី​បម្រុង។ ​ខ្សែ​បម្រើ​ព័រទុយហ្គាល់​រូប​នេះ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​មែនទែន ​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ក្រុម​លើ​ទីលាន​ផង ​និង​ចុះ​មក​ជួយ​ការពារ​ក្រុម​ថែម​ទៀត។ ​ទន្ទឹម​គ្នា​នេះ​ដែរ ​Bruno ​ក៏​រំពឹង​ទៀត​ថា​នា​ពេល​ខាង​មុខ ​រូបគេ​នឹង​បន្ដ​ជួយ​ក្រុម​ក្នុង​ការ​ឈ្នះ​ពាន​បាន​ជា​ច្រើន​ទៀត។

​អតីត​កីឡាករ Sporting ​ខាង​លើ​និយាយ​ថា​៖ “ចុង​ក្រោយ យើង​ទទួល​បាន​ពាន​របស់​ពួក​យើង​ហើយ។ ​ខ្ញុំ​ចង់​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ទៀត។ នៅ​រដូវ​កាល​នេះ ជា​រដូវ​កាល​ដ៏​អស្ចារ្យ​សម្រាប់​យើង ប៉ុន្តែ​យើង​ចង់​ធ្វើ​ឱ្យ​បាន​ល្អ​ជាង​នេះ​ទៅ​ទៀត។ វា​តែងតែ​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​ក្លឹប​មួយ​នេះ។ យើង​តែងតែ​ទាមទារ​ឱ្យ​ច្រើន​ជាង​នេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT