ការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 បើកការប្រកួតផ្លូវការក្នុងថ្ងៃនេះ !!!

ក្រោយរង់ចាំអស់រយៈពេល ២ឆ្នាំ ទីបំផុត ពានរង្វាន់បាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup បានចូលមកដល់ឆ្នាំទី ១២ ហើយ ដោយមានភាពខុសប្លែកពីឆ្នាំមុនៗត្រង់ថា ប្រទេសជាសមាជិកក្នុងវគ្គជម្រុះពូល នឹងមានសិទ្ធិធ្វើម្ចាស់ផ្ទះ ២ប្រកួតរៀងៗខ្លួន ។

នៅក្នុងថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ មានការប្រកួត ២គូ សម្រាប់ពូល A ដោយរួមមាន៖
– កម្ពុជា ប្រកួតទល់នឹង ម៉ាឡេស៊ី វេលាម៉ោង ៦ និង ៣០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ (រាជធានីភ្នំពេញ)
– ឡាវ ប្រកួតទល់នឹង វៀតណាម វេលាម៉ោង ៧ និង ៣០នាទីយប់ នៅកីឡដ្ឋានជាតិថ្មីរបស់ឡាវ (ទីក្រុងវៀងចន្ទន៍)

គួរបញ្ជាក់ថា នៅក្នុងពូល A ក្រៅពីក្រុមទាំង ៤ខាងលើ គឺនៅសល់មីយ៉ាន់ម៉ា មួយទៀត ដោយនឹងត្រូវប្រកួតបើកឆាក នៅថ្ងៃទី ១២ ខាងមុខ ទល់នឹងកម្ពុជា នៅឯទីក្រុងម៉ាន់ដាឡាយ ប្រទេសមីយ៉ាន់ម៉ា ដែលកីឡដ្ឋានរៀបចំការប្រកួតស្ថិតនៅ ។

ក្រៅពីពូល A ក៏នឹងមានការប្រកួតប្រជែងមួយពូលទៀត គឺពូល B ដែលមានក្រុមជម្រើសជាតិថៃ ជម្រើសជាតិឥណ្ឌូណេស៊ី ជម្រើសជាតិហ្វីលីពីន ជម្រើសជាតិសិង្ហបុរី និង ជម្រើសជាតិទីម័រខាងកើត ដោយចាប់ផ្តើមប្រកួតពីថ្ងៃស្អែកតទៅ ។

កាលវិភាគប្រកួតថ្ងៃទីមួយ ក្នុងពូល B៖
– សិង្ហបុរី ប្រកួតទល់នឹង ឥណ្ឌូនេស៊ី វេលាម៉ោង ៨យប់ នៅសិង្ហបុរី
– ទីម័រខាងកើត ប្រកួតទល់នឹង ថៃ វេលាម៉ោង ៧យប់ នៅទីក្រុងបាងកក (ដោយសារទីម័រ មិនអាចរៀបចំកីឡដ្ឋានរបស់ខ្លួនទាន់ពេលវេលា)

គួររំលឹកឱ្យដឹងផងដែរថា ក្រុមជម្រើសជាតិថៃ គឺជាក្រុមការពារតំណែងជើងឯក កាលពីឆ្នាំ ២០១៦ និងជាក្រុមដែលឈ្នះពាន AFF នេះ ច្រើនជាងគេបង្អស់ ពោលគឺ ៥ដង និងតាមពីក្រោយដោយ សិង្ហបុរី ៤ដង ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT