ភ្ញាក់ផ្អើល Barcelona ​លេង​ចាញ់ Almeria ​១-០ ​នៅ La Liga ​

​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​សម្រាប់​អ្នក​គាំទ្រ ​នៅ​ពេល​ក្រុម FC Barcelona ​លេង​ចាញ់​ក្រុម Almeria ​ក្នុង​លទ្ធផល ១-០​​ក្នុង​ការ​​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។

 

 

​ក្រុម​អ្នក​មាន​បុណ្យ​ទើប​តែ​បរាជ័យ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Europa League ​កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​កន្លង​ទៅ​នេះ​ក្រោម​ថ្វី​ជើង Manchester United ​។ ​ដោយ​ឡែក​នៅ​ក្របខណ្ឌ La Liga ​នេះ​ទៀត​សោត ​ពួកគេ​ក៏​បន្ដ​ធ្វើ​មិន​បាន​ល្អ​ទៀត ដោយ​បរាជ័យ ១-០ ​ក្រោម​ថ្វី​ជើង​ក្រុម Almeria ​។ ​នេះ​ក៏​ជា​ការ​របូត​ឱកាស​ដាច់​ពិន្ទុ​ក្រុម Real Madrid ​ដល់​ទៅ​១០​ពិន្ទុ​ផង​ដែរ។

​នៅ​ពេល​នេះ FC Barcelona ​ឈរ​កំពូល​តារាង La Liga ​ដដែល ​ដោយ​នាំ​មុខ​ក្រុម Real Madrid ​ចំនួន​៧​ពិន្ទុ​ឯ​ណោះ។ ​នៅ​យប់មិញ ​បើសិន​ជា​ទទួល​បាន​ជ័យជម្នះ​ទៀត ​នោះ​នឹង​ដាច់​ដល់​ទៅ​១០​ពិន្ទុ ​សង្ឃឹម​កាន់​តែ​ច្រើន​មែនទែន​ក្នុង​ការ​លើក​ពាន La Liga ​ទៅ​ហើយ។ ​លោក Xavi ​អ្នក​ចាត់​ការ​ក្រុម Barcelona ​បាន​ចាត់​ទុក​ទម្រង់​លេង​នៅ​យប់មិញ ជា​ទម្រង់​លេង​អន់​បំផុត​ក្នុង​រដូវ​កាល​នេះ​របស់​ក្រុម Barcelona ​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT