Ten Hag ​ថា ​ពាន​នេះ​ជា​កម្លាំង​ចិត្ត​ឱ្យ Man Utd ​ឈ្នះ​ពាន​ដទៃ​ទៀត​

​លោក Erik ten Hag ​បាន​អះអាង​ថា​ការ​ឈ្នះ​ពាន​រង្វាន់ Carabao Cup ​គឺ​ជា​កម្លាំង​ចិត្ត​ដ៏​ធំ​មួយ​សម្រាប់​ក្រុម Manchester United ​ក្នុង​ការ​ស្វែង​រក​និង​ប្រឹងប្រែង​ដើម្បី​ឈ្នះ​ពាន​ដទៃ​ទៀត។

​ក្រុម​បិសាច​ក្រហម​ Manchester United ​បាន​ឈ្នះ​ពាន​រង្វាន់ Carabao Cup ​ហើយ ក្រោយ​ពី​ពួកគេ​យក​ឈ្នះ​លើ​ក្រុម Newcastle United ​ក្នុង​លទ្ធផល ​២-០ ​នៅ​យប់មិញ​នេះ។ ​ជ័យជម្នះ​២​គ្រាប់​នោះ​ដែរ ​គឺ​កើត​ចេញ​ពី​តង់​ទី​១​ទាំង​អស់ ដែល​១​គ្រាប់​ដំបូង​ធ្វើ​បាន​ដោយ Casemiro ​និង​១​គ្រាប់​ទៀត​ជា​ការ​ស៊ុត​របស់ Rashford ​ប៉ះ​ជើង​កីឡាករ Newcastle ​ចូល​ទី​ខ្លួន​ឯង។ ​នេះ​ជា​ពាន​រង្វាន់​ដំបូង​ហើយ​ក្នុង​រយៈ​ពេល​៦​ឆ្នាំ​មក​នេះ ​ដែល Man Utd ​អាច​ឈ្នះ​ពាន។

​លោក Ten Hag ​អ្នក​ចាត់ការ​ក្រុម Man Utd ​បាន​និយាយ​ថា​៖ “យើង​ត្រូវ​តែ​អបអរ ​ព្រោះ​វា​ជា​ការ​ឈ្នះ​ពាន​រង្វាន់ ​ហើយ​ពាន​រង្វាន់​នេះ​ក៏​ជា​កម្លាំង​ចិត្ត​បន្ថែម​មួយ​កម្រិត​ទៀត​សម្រាប់​យើង​ក្នុង​ការ​ប្រកួត​ពាន​ដទៃ​ទៀត​ដែរ។ យើង​សង្ឃឹម​ថា​នឹង​នឹង​អាច​អបអរ​របៀប​នេះ​ទៀត​នៅ​ពេល​ខាង​មុខ។ យើង​ត្រូវ​តែ​ប្រឹង​បន្ដ​ទៀត​ក្នុង​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​ដទៃ​ទៀត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT