Trippier ​ទំនុក​ចិត្ត Newcastle ​ក៏​មាន​សង្ឃឹម​ឈ្នះ​ពាន​ Carabao Cup ​

​ខ្សែ​ការពារ Kieran Trippier ​ជឿ​ជាក់​ថា​យុទ្ធសាស្ត្រ​របស់​ក្រុម Newcastle United ​នឹង​អាច​នាំ​ក្រុម​នេះ​ទទួល​បាន​ជោគជ័យ​ឈ្នះ​ពាន Carabao Cup ​នៅ​រាត្រី​នេះ​បាន​។

​Newcastle United ​ខកខាន​ឈ្នះ​ពាន​ក្នុង​រយៈ​ពេល​៦៧​ឆ្នាំ​មក​ហើយ។ ​នៅ​រាត្រី​នេះ ពួកគេ​មាន​ឱកាស​ក្នុង​ការ​បំបែក​កំណត់ត្រា​នោះ​ហើយ ដោយ​ត្រូវ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Carabao Cup ​ទល់​ក្រុម​បិសាច​ក្រហម Manchester United ​នៅ​កីឡដ្ឋាន​ជាតិ Wembley ​ផ្ទាល់​តែ​ម្ដង​។ ​ក្រុម Newcastle United ​នៅ​រដូវ​កាល​នេះ ក្រោម​ការ​ដឹក​នាំ​របស់​លោក Eddie Howe ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ពិត​ជា​ល្អ ខណៈ​ដែល​ពួកគេ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Carabao Cup ​ហើយ ​ក៏​កំពុង​ប្រជែង Top4 ​នៅ Premier League ​ថែម​ទៀត។

​ខ្សែ​ការពារ Kieran Trippier ​ដែល​ជា​កីឡាករ​សំបូរ​ទៅ​ដោយ​បទ​ពិសោធ​ម្នាក់ ​បាន​និយាយ​ថា​មុន​ការ​ប្រកួត​នៅ​រាត្រី​នេះ​ថា ​ក្រុម Newcaslte United ​ក៏​មាន​សង្ឃឹម​ឈ្នះ​ពាន​ដូច​គ្នា។ ​ក្រុម​របស់​គេ ​មាន​ក្បួន​លេង​ត្រឹមត្រូវ ​ហើយ​ក៏​មិន​អាច​មើល​ស្រាល​បាន​ដែរ​ទៅ​លើ​សមត្ថភាព​កីឡាករ​ម្នាក់​ៗ។ Man Utd ​ជា​ក្រុម​កំពុង​ឡើង​ជើង​មែន ប៉ុន្តែ Newcastle ​ក៏​មាន​វិធីសាស្ត្រ​លេង​ដូច​គ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT