Weghorst ​៖ ខ្ញុំ​មិន​ដែល​ឈ្នះ​ពាន​ទេ ​សង្ឃឹម​ថា​នៅ​រាត្រី​នេះ​ជា​លើក​ទី​១​ក្នុង​អាជីព​

​ខ្សែ​ប្រយុទ្ធ Wout Weghorst ​របស់​ក្រុម​បិសាច​ក្រហម Manchester United ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ក្នុង​អាជីព​បាល់ទាត់​គេ​មិន​ដែល​ឈ្នះ​ពាន​ទេ ដូច្នេះ​សង្ឃឹម​ថា​នៅរាត្រី​នេះ​អាច​បង្កើត​ប្រវត្តិសាស្ត្រ​ដំបូង​ទៅ​ចុះ។

​​ក្រុម​បិសាច​ក្រហម Manchester United ​នឹង​មាន​ឱកាស​លើក​ពាន Carabao Cup ​នៅ​រាត្រី​នេះ ប្រសិន​បើ​ពួកគេ​អាច​យក​ឈ្នះ​ក្រុម Newcastle United ​បាន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Wembley ​របស់​អង់គ្លេស​។ ​នេះ​ក៏​អាច​ជា​ពាន​រង្វាន់​ថ្មី​ទៀត​សម្រាប់​ក្រុម Man Utd ​ផង​ដែរ ព្រោះ​ពួកគេ​ខកខាន​ឈ្នះ​ពាន​រង្វាន់​អស់​រយៈ​ពេល​៦​ឆ្នាំ​មក​ហើយ។

​ដោយ​ឡែក ខ្សែ​ប្រយុទ្ធ Wout Weghorst ​ដែល​ក្រុម Man Utd ​ទើប​នាំ​ចូល​កាល​ពី​ខែ​មករា​កន្លង​ទៅ ​ក៏​បាន​បង្ហាញ​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​គេ​ដែរ​ថា​៖ “ខ្ញុំ​ចង់​ជោគជ័យ ​ប៉ុន្តែ​ខ្ញុំ​ក៏​ចង់​រក​គ្រាប់​បាល់​ឱ្យ​បាន​ផង​ដែរ។ ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​អាច​ធ្វើ​វា​បាន ​ខ្ញុំ​ចង់​រក​គ្រាប់​បាល់​ឱ្យ​បាន​។ ​នេះ​ជា​ឱកាស​ឈ្នះ​ពាន​រង្វាន់​ដំបូង​សម្រាប់​ខ្ញុំ​ក្នុង​អាជីព​បាល់ទាត់ ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​ធ្វើ​វា​បាន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT