Real Madrid ​មិន​សង្ឃឹម​ប្រជែង​ពាន La Liga ​ទេ ​ក្រោយ​ស្មើ AT Madrid ​១-១

​ក្រុម​អធិរាជ​ស Real Madrid ​កាន់​តែ​ឆ្ងាយ​ពី​កំពូល​តារាង La Liga ​ទៀត​ហើយ ​ក្រោយ​ពី​ពួកគេ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Atletico Madrid ​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ។

ក្នុង​ការ​ប្រកួត La Liga ​នៅ​យប់មិញ​នេះ ​ក្រុម AT Madrid ​នៅ​សល់​ត្រឹម​គ្នា​១០​នាក់​ផង ប៉ុន្តែ​ក៏​អាច​រក​បាន​គ្រាប់​បាល់​នាំ​មុខ​ទៅ​លើ​ក្រុម Real Madrid ​បាន​មុន​ថែម​ទៀត។ ​យ៉ាងណាមិញ ​ក្រុម​របស់​លោក Carlo Ancelotti ​ក៏​អាច​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​ផង​ដែរ​នៅ​ចុង​ម៉ោង​ទៅ​ហើយ ដើម្បី​ចែក​គ្នា​ម្នាក់​មួយ​ពិន្ទុ​ក្នុង​ការ​ប្រកួត​លីគ La Liga ​នា​សប្ដាហ៍​នេះ។

 

 

​ក្រុម Real Madrid ​នា​ពេល​បច្ចុប្បន្ន​ក្រោយ​ពី​ស្មើ​គ្នា​នេះ​ដែរ ​គឺ​កាន់​តែ​ពិបាក​ក្នុង​ការ​ប្រជែង​ជាមួយ​ក្រុម FC Barcelona ​ទៀត​ហើយ។ ​នៅ​ពេល​នេះ Barcelona ​ឈរ​នៅ​លេខ​១​កំពូល​តារាង ​លើស​ក្រុម |Real Madrid ​៧​ពិន្ទុ ​និង​មាន​១​ប្រកួត​សល់​ក្នុង​ដៃ​ទៀត។ ដូច្នេះ​ប្រសិន​បើ​ពួកគេ​ឈ្នះ​១​ប្រកួត​នោះ​ទៀត ​នោះ​គម្លាត Barcelona ​និង Real Madrid ​នឹង​មាន​ដល់​១០​ពិន្ទុ​ឯ​ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT