Ronaldo ​បន្ដ​រក​បាន​ហែតទ្រីក​ឱ្យ Al Nassr ​ទៀត​ហើយ ​

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បន្ដ​រក​បាន​ហែតទ្រីក​ឱ្យ​ក្រុម Al Nassr ​ទៀត​ហើយ​នៅ​យប់មិញ​នេះ ​ដោយ​យក​ឈ្នះ​លើ​ក្រុម Damac ​ក្នុង​លទ្ធផល ​៣-០ ​ក្នុង​លីគ​អារ៉ាប់ប៊ីសាអូឌីត។

​៣​គ្រាប់​របស់ Ronaldo ​នេះ​ដែរ ​ធ្វើ​បាន​តាំង​ពី​តង់​ទី​១​មក​ម្ល៉េះ ​ជាមួយ​ការ​ទាត់​ប៉េណាល់ទី​១​គ្រាប់ ​និង​ស៊ុត​ដោយ​បច្ចេកទេស​២​គ្រាប់។ ​អ្នក​គាំទ្រ​របស់​ក្រុម Al Nassr ​ពិត​ជា​រីករាយ​មែនទែន ​នៅ​ពេល​បាន​ឃើញ​ខ្សែ​ប្រយុទ្ធ​កំពូល​របស់​ពិភព​លោក​នេះ​កំពុង​សប្បាយ​ចិត្ត ​និង​ធ្វើ​បាន​យ៉ាង​ល្អ​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត។ ​ដោយ​បច្ចុប្បន្ន​នេះ​តាំង​ពី​ផ្លាស់​មក​លេង​នៅ Al Nassr ​បាន​៦​ប្រកួត​មក​នេះ ​រូបគេ​រក​បាន​គ្រាប់​បាល់​សរុប​៨​គ្រាប់​មក​ហើយ។

​ក្លឹប​ Al Nassr ​នៅ​ពេល​នេះ​ក៏​ឈរ​នៅ​កំពូល​តារាង Saudi Pro League ​ផង​ដែរ​ឆ្លង​កាត់​១៨​ប្រកួត​មក​នេះ ​ពួកគេ​មាន​៤៣​ពិន្ទុ។ ​ក្រុម​លេខ​២ Al lttihad ​នៅ​លេខ​២ ​មាន​៤១​ពិន្ទុ ​និង​ក្រុម​លេខ​៣ Al Shabab ​មាន​៤០​ពិន្ទុ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT