Liverpool ​ស្មើ Crystal Palace ​ធ្វើ​ឱ្យ​ការ​ចង់​ចូល Top4 ​កាន់​តែ​ពិបាក​

​ក្រុម​ហង្ស​ក្រហម Liverpool ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Crystal Palace ​ក្នុង​លទ្ធផល ​០-០ ​ប៉ុណ្ណោះ​ក្នុង​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​បន្ទាប់​ពី​បរាជ័យ​យ៉ាង​អាម៉ាស់​នៅ​ទឹក​ដី​ខ្លួន​ឯង​ក្រោម​ថ្វី​ជើង Real Madrid ​៥-២ ​មក ​ក្រុម​ហង្ស​ក្រហម Liverpool ​នៅ​តែ​មិន​អាច​ស្វែង​រក​ជ័យជម្នះ​បាន​ដដែល។ ពួកគេ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Crystal Palace ​ក្នុង​លទ្ធផល ០-០ ​ប៉ុណ្ណោះ​នៅ​យប់មិញ ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បន្ដ​ខក​ចិត្ត​ទៀត​ផង​ដែរ។ ​ការ​ខក​ចិត្ត​នោះ ក៏​ព្រោះ​ថា​បើ​បន្ដ​លេង​មិន​បាន​៣​ពិន្ទុ​បែប​នេះ​ទៀត នោះ​ក្រុម Liverpool ​នឹង​ពិបាក​ក្នុង​ការ​ប្រជែង​តំបន់ Top4 ​មិន​ខាន។

​លោក Klopp ​បាន​អះអាង​ថា​ក្រុម​កីឡាករ​របស់​លោក​នៅ​មិន​ទាន់​ប្រមូល​កម្លាំង​មក​វិញ​គ្រប់គ្រាន់​នោះ​ទេ បន្ទាប់​ពី​លេង​ចាញ់ Real Madrid ​កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​កន្លង​ទៅ។ ​មួយ​វិញ​ទៀត ​ក្រុម​របស់​លោក​ក៏​ទើប​មាន​កីឡាករ​របួស​ត្រលប់​មក​វិញ​ផង​ដែរ ដូច្នេះ​ក៏​ត្រូវ​ការ​ពេល​បន្ដិច​ទៀត​ដើម្បី​ប្រសើរ​ឡើង​វិញ​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT