Klopp ​ថា Liverpool ​នឹង​រុះរើ​ក្រុម​ទ្រង់ទ្រាយ​ធំ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​

​លោក Jurgen Klopp ​បាន​អះអាង​ថា​ក្រុម​ហង្ស​ក្រហម Liverpool ​នឹង​ធ្វើ​ការ​រុះរើ​ក្រុម​ទ្រង់ទ្រាយ​ធំ​តែ​ម្ដង​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ក្រោយ​ពី​រដូវ​កាល​នេះ​ពួកគេ​លេង​មិន​បាន​ល្អ​ទាល់​តែ​សោះ។

​ក្រុម Liverpool ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Real Madrid ​ក្នុង​លទ្ធផល ​៥-២ ​កាល​ពី​ជើង​ទី​១​នៃ​ពាន​រង្វាន់ UEFA Champions League ​កន្លង​ទៅ​នេះ។ ​តាម​លទ្ធផល​នេះ​ដែរ ពួកគេ​ពិត​ជា​ត្រូវ​ធ្វើ​ការ​ធ្ងន់​មែនទែន​ដើម្បី​វាយ​បក​ឱ្យ​បាន​គ្រាប់​បាល់​ច្រើន​វិញ​នៅ​ជើង​ទី​២ ​ហើយ​លេង​នៅ​អេស្ប៉ាញ​ថែម​ទៀត​ក្នុង​កីឡដ្ឋាន Bernabue ​។ ស្រប​ពេល​នៅ​លីគ​អង់គ្លេស​វិញ ​ក្រុម Liverpool ​ក៏​កំពុង​ប្រជែង​ខ្លាំង​ណាស់​ដែរ ដើម្បី​បាន​ចូល Top4 ​វិញ ​ក្រោយ​ពី​ឆ្លង​កាត់​ពាក់​កណ្ដាល​រដូវ​កាល​មក​នេះ ​ពួកគេ​លេង​មិន​សូវ​បាន​ល្អ​ទាល់​តែ​សោះ។

​លោក Klopp ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​បាន​និយាយ​ថា​៖ “យើង​ដឹង​ច្បាស់​ថា​យើង​នឹង​ត្រូវ​ធ្វើ​អ្វី​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ។ ​មាន​រឿង​ជា​ច្រើន​នឹង​ត្រូវ​ផ្លាស់​ប្ដូរ។ យើង​មិន​អាច​ធ្វើ​វា​នៅ​ពេល​នេះ​ទេ ប៉ុន្តែ​យើង​ច្បាស់​ក្នុង​ចិត្ត​ថា​យើង​នឹង​ត្រូវ​ធ្វើ​ការ​ងារ​ច្រើន​នៅ​រដូវ​ក្ដៅ​ខាង​មុខ។ ​បច្ចុប្បន្ន​យើង​ត្រូវ​ប្រយុទ្ធ​ដើម្បី​ឆ្លង​កាត់​ការ​លំបាក​នេះ​សិន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT