Eddie Howe៖ ​យើង​ចង់​ឈ្នះ​ពាន​ឱ្យ Newcastle ​ក្នុង​រយៈ​ពេល​៦៧​ឆ្នាំ​មក​នេះ​

​លោក Eddie Howe ​អ្នក​ចាត់ការ​ក្រុម Newcastle United ​បាន​អះអាង​ថា​លោក​ចង់​ឈ្នះ​ពាន​រង្វាន់ Carabao Cup ​នា​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ឱ្យ​ក្លឹប​មួយ​នេះ​។

​ក្រុម Newcastle United ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ​នៅ​ចុង​សប្ដាហ៍​នេះ​ក្នុង​កីឡដ្ឋាន Wembley ​ពាន​រង្វាន់ Carabao Cup ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ​នេះ​ជា​ឱកាស​ជា​លើក​ដំបូង​ហើយ​សម្រាប់​ក្រុម Newcastle ​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​ផ្លូវការ​ក្នុង​រយៈ​ពេល​៦៧​ឆ្នាំ​មក​នេះ។ ​ដូច្នេះ​ហើយ ទើប​បាន​ជា​លោក Eddie ​ចង់​សម្រេច​វា​ឱ្យ​បាន ​ដើម្បី​បង្កើត​ជា​កំណត់ត្រា​ថ្មី​របស់​ក្លឹប។

​លោក Eddie ​បាន​និយាយ​មុន​ការ​ប្រកួត​ថា​លោក​ក៏​ធ្លាប់​ជា​កីឡាករ​ម្នាក់​ដែរ ប៉ុន្តែ​ត្រូវ​បង្ខំ​ចិត្ត​ចូល​និវត្ដន៍​ដោយសារ​តែ​បញ្ហា​របួស។ ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ក្រុម​វ័យ​ក្មេង​ម្នាក់ ​លោក​ពិត​ជា​ចង់​សម្រេច​ក្ដី​ស្រមៃ​ឈ្នះ​ពាន​រង្វាន់​ជាមួយ Newcastle United ​មែនទែន។ ​អស់​រយៈ​ពេល​៦៧​ឆ្នាំ​មក​ហើយ ដែល​ក្លឹប​នេះ​មិន​ដែល​ឈ្នះ​ពាន​ទេ ដូច្នេះ​នៅ​ថ្ងៃ​អាទិត្យ​នេះ​សមាជិក​ក្រុម​នឹង​ផ្ដល់​គ្រប់​យ៉ាង​ដើម្បី​សម្រេច​គោលដៅ​ឱ្យ​បាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT