Casemiro ៖ ​គោលដៅ​របស់​ខ្ញុំ គឺ​ឈ្នះ​ពាន​ជាមួយ Man Utd ​ឱ្យ​បាន

​ខ្សែ​បម្រើ Casemiro ​បាន​អះអាង​ថា​គោលដៅ​របស់​គេ​ក្នុង​ការ​មក​លេង​នៅ Old Trafford ​នេះ​គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​ឈ្នះ​ពាន​រង្វាន់​ឱ្យ​បាន អំឡុង​ពេល​ជា​កីឡាករ​នៅ​ទី​នេះ​។

​ក្រុម​បិសាច​ក្រហម Manchester United ​នឹង​មាន​ឱកាស​លើក​ពាន Carabao Cup ​នៅ​ថ្ងៃ​អាទិត្យ​នេះ ប្រសិន​បើ​ពួកគេ​អាច​យក​ឈ្នះ​ក្រុម Newcastle United ​បាន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ​នេះ​ជា​ក្ដី​សង្ឃឹម​មួយ​សម្រាប់​អ្នក​គាំទ្រ​ផង​ដែរ ត្បិត​អី​ក្លឹប​នេះ​ខកខាន​ឈ្នះ​ពាន​រង្វាន់​៥​ឆ្នាំ​មក​ហើយ។ ត្បិត​តែ Carabao Cup ​ជា​ពាន​តួច​មួយ​មែន ប៉ុន្តែ​អ្នក​គាំទ្រ​ពិត​ជា​ចង់​ឃើញ​ទិដ្ឋភាព​លើក​ពាន​ខ្លាំង​មែនទែន​នៅ​ចុង​សប្ដាហ៍​នេះ​។

​ខ្សែ​បម្រើ Casemiro ​ដែល​ទើប​ផ្លាស់​មក​ពី​ក្រុម Real Madrid ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “ខ្ញុំ​ចង់​មក​ទី​នេះ​ក្នុង​នាម​ជា​កីឡាករ​ដែល​ជួយ​ក្លឹប​ឈ្នះ​ពាន។ ​នេះ​ជា​រឿង​សំខាន់ បើ​ទោះ​ជា​វា​អាច​ទៅ​រួច​ឬ​អត់​ក៏​ដោយ។ ​យើង​ដឹង​ថា​ការ​ឈ្នះ​ពាន​រង្វាន់​នៅ​ទី​នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ​ជា​ពិសេស Premier League ដែល​គ្រប់​ក្រុម​សុទ្ធ​តែ​ត្រៀម​ខ្លួន​បាន​ល្អ។ ​តែ​យ៉ាង​ណា គោលដៅ​របស់​ខ្ញុំ​គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា ជួយ​ក្លឹប​ទទួល​បាន​ជោគជ័យ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT