Klopp ​សុំ​ទោស​អ្នក​គាំទ្រ ​ព្រោះ​រដូវ​កាល​នេះ​មិន​ច្បាស់​ថា​អាច​ចូល Top4 ​បាន​ឬ​អត់

​លោក Jurgen Klopp ​បាន​អះអាង​ថា​លោក​សុំទោស​អ្នក​គាំទ្រ​ក្រុម​ហង្ស​ក្រហម Liverpool ​ផង ព្រោះ​នា​រដូវ​កាល​នេះ​លោក​មិន​ច្បាស់​ថា​អាច​ជួយ​ក្រុម​ឱ្យ​ចូល Top4 ​បាន​ឬ​អត់​នោះ​ទេ។

​ក្រុម​ហង្ស​ក្រហម Liverpool ​លេង​មិន​បាន​ល្អ​សោះ​នៅ​ពាន​រង្វាន់ English Premier League ​នា​រដូវ​កាល​នេះ​។ ​ពួកគេ​កំពុង​ស្ថិត​នៅ​ពាក់​កណ្ដាល​តារាង ​និង​ចាញ់​ពិន្ទុ​ក្រុម​លេខ​៤​ដល់​ទៅ​៧​ពិន្ទុ​ឯ​ណោះ។ ជាមួយ​ទម្រង់​លេង​ឡើង​ចុះ ​មិន​ទៀង​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​អ្នក​ចាត់ការ​ក្រុម Jurgen Klopp ​មិន​អាច​ធានា​ជាមួយ​អ្នក​គាំទ្រ​បាន​ទេ ​ថា​ពួកគេ​នឹង​អាច​ចូល Top4 ​បាន​លេង​ពាន​រង្វាន់ UEFA Champions League ​បាន​ឬ​អត់។

​លោក Klopp ​បាន​និយាយ​ថា​៖ “ខ្ញុំ​គិត​ថា​យើង​បាន​លេង​ពាន​រង្វាន់ UEFA Champions League ​៥​ឆ្នាំ​ជាប់​គ្នា​មក​នេះ ​និង​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ដល់​ទៅ​៣​ដង​។ ​នេះ​ជា​ចំណុច​មួយ​ដែល​យើង​ធ្វើ​បាន​យ៉ាង​ល្អ។ ​តែ​សម្រាប់​រដូវ​កាល​នេះ​វិញ ​ខ្ញុំ​សុំទោស ​ខ្ញុំ​មិន​អាច​ធានា​ជាមួយ​អ្នក​គាំទ្រ​ថា​យើង​នឹង​បាន​លេង​ពាន UEFA Champions League ​បាន​ទៀត​នៅ​រដូវ​កាល​ក្រោយ​នោះ​ទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT