Ten Hag ​ថា Newcastle ​ជា​ក្រុម​ពូកែ​ធ្វើ​ឱ្យ​ដៃ​គូ​ធុញ​ពួកគេ ​និង​បាត់​បង់​ម្ចាស់​ការ​

​លោក Erik ten Hag ​បាន​ចោទ​ក្រុម Newcastle United ​ថា​ពូកែ​លេង​ស៊ី​ម៉ោង ​និង​ធ្វើ​ឱ្យ​គូ​ប្រកួត​ធុញទ្រាន់​ខ្លាំង​ណាស់ ដែល​នេះ​ជា​យុទ្ធសាស្ត្រ​របស់​ពួកគេ​ផង​ដែរ។

ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Newcastle United ​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ​ហើយ ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Carabao Cup ​កីឡដ្ឋាន Wembley ​។ មុន​ជំនួប​នេះ​ដែរ ​លោក Ten Hag ​​ពិត​ជា​សរសើរ​ក្រុម​កំពុង​ឡើង​ជើង Newcastle United ​មែនទែន ព្រោះ​ពួកគេ​ជា​ក្រុម​មួយ​មាន​ផែនការ​លេង​ច្បាស់​លាស់ ​និង​ពូកែ​ធ្វើ​ឱ្យ​ដៃ​គូ​ធុញទ្រាន់​ថែម​ទៀត​ផង។

​អ្នក​ចាត់ការ​ដែល​ទើប​ដឹក​នាំ​ក្រុម Man Utd ​ទម្លាក់ Barcelona ​ពី​ពាន​រង្វាន់ Europa League ​បាន​និយាយ​បែប​នេះ​ថា​៖ “ខ្ញុំ​គិត​ថា​ពួកគេ​ជា​ក្រុម​ល្អ​មួយ ព្រោះ​ពួកគេ​លេង​ដោយ​មាន​គម្រោង ផែនការ​ច្បាស់​លាស់។ ពួកគេ​តែងតែ​ធ្វើ​ឱ្យ​គូ​ប្រកួត​ធុញទ្រាន់​ក្នុង​ការ​លេង​ជាមួយ​គេ​ជា​និច្ច ​ហើយ​ចុង​ក្រោយ​ពួកគេ​ជា​អ្នក​បង្កើត​ឱកាស​យក​ឈ្នះ​។ ​យើង​ត្រូវ​ច្បាស់​ក្នុង​ចិត្ត​ថា​យើង​ចង់​បាន​អ្វី​ពី​ការ​ប្រកួត​នេះ ​និង​ត្រូវ​យក​ឈ្នះ​ឱ្យ​បាន​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT