Ronaldo ​៖ ​Juventus ​សម​តែ​ឈ្នះ Man Utd ​យ៉ាង​តិច ៣​ឬ​៤​គ្រាប់

Cristiano Ronaldo ​បាន​បញ្ជាក់​ថា​ក្រុម Juventus ​សក្ដិសម​ក្នុង​ការ​ឈ្នះ​ក្រុម Manchester United ​ខ្លាំង​ណាស់ ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ។

Ronaldo ​ជា​អ្នក​រក​បាន​១​គ្រាប់​ឱ្យ Juventus ​នៅ​យប់មិញ បើ​ទោះ​ជា​លទ្ធផល​ចុង​ក្រោយ​ចាញ់ ១-២ ​ក៏​ដោយ។ ​កីឡាករ​វ័យ​ជ្រេ តែ​លេង​នៅ​តែ​ល្អ​នេះ បាន​និយាយ​ចំពោះ​ការ​ប្រកួត​យប់មិញ​ថា​ក្រុម Juventus ​សម​ឈ្នះ​ជាង Man Utd ​ព្រោះ​ពួកគេ​បាន​បង្កើត​ឱកាស​ច្រើន​ជាង។ ខណៈ​ដែល​២​គ្រាប់​របស់​បិសាច​ក្រហម​នោះ ​គឺ​ធ្វើ​បាន​សម្រេច​នៅ​៥​នាទី​ចុង​ការ​ប្រកួត​ប៉ុណ្ណោះ។

“យើង​ជា​ក្រុម​សម​នឹង​ឈ្នះ​ការ​ប្រកួត​នេះ ​ហើយ​ឈ្នះ​៣​ទៅ៤​គ្រាប់​ថែម​ទៀត​ផង។ យើង​សម​ណាស់​ថា​ឈ្នះ​ការ​ប្រកួត​នេះ​ដោយ​ស្រួល ប៉ុន្តែ​លទ្ធផល​មិន​ដូច​ការ​គិត​ទុក​ឡើយ។ Man Utd ​ពួកគេ​មិន​បាន​ធ្វើ​អ្វី​ច្រើន​ទេ ​បង្កើត​ឱកាស​២​ដង ​ហើយ​ក៏​ឈ្នះ​ការ​ប្រកួត​តែ​ម្ដង។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លទ្ធផល​បាន​ចេញ​មក​ហើយ យើង​ត្រូវ​ទទួល​យក​វា”។ សម្ដី Ronaldo ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT