​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​នៅ​ស៊ីហ្គេម​២០២៣ មេដាយ​មាស​ ១ម៉ឺន​ដុល្លារ ​ប្រាក់​៧​ពាន់ ​សំរឹទ្ធិ​ ៥​ពាន់​ដុល្លារ

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​កញ្ចប់​ប្រាក់​រួច​ជា​ស្រេច​ហើយ​ក្នុង​ការ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ និងប៉ារ៉ាហ្គេមលើកទី១២ ​ឱ្យ​ដំណើរ​ការ​ទៅ​ដោយ​រលូន។

 

​សម្រាប់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​សម្រាប់​អត្តពលិក​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​២០២៣​នេះ ​អ្នក​ណា​ដែល​អាច​រក​បាន​មេដាយ​មាស ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ ​មេដាយ​ប្រាក់​បាន​៧​ពាន់​ដុល្លារ ​និង​មេដាយ​សំរឹទ្ធ​បាន​៥​ពាន់​ដុល្លារ។

​បើតាមការអះអាងរបស់លោក​ វ៉ាត់ ចំរើន​ អគ្គលេខាធិការ​គណៈកម្មការរៀប​ចំកីឡា​ស៊ី​ហ្កេម​លើកទី៣២​ (CAMSOC) ​កម្ពុជា​បាន​ត្រៀម​រួច​រាល់​អស់​ហើយ​សម្រាប់​ការ​ប្រកួត។ ដោយ​ឡែក​កម្ពុជា​ក៏​បាន​ត្រៀម​ប្រាក់​ចំណាយ​១២៤លានដុល្លារ លើ​ដំណើរ​ការ​កីឡា​តំបន់​អាស៊ាន​លើកទី៣២ និង​ប៉ារ៉ាហ្គេម​លើក​ទី​១២។ ឯកឧត្តម លោក​ វ៉ាត់ ចំរើន និយាយ​បែប​នេះ​ថា​៖ តាម​ការ​សម្រេច​របស់​សម្តេច​នាយករដ្ឋមន្ត្រីហ៊ុន សែន ​ប្រាក់៥០៥ពាន់លានរៀល​ ដែលស្មើនឹង១២៤លានដុល្លារ នឹង​ត្រូវ​យកម​ក​ចំណាយលើការរៀបចំស៊ីហ្គេម និងប៉ារ៉ាហ្គេម។ សម្រាប់កីឡាករកីឡាការិនី ដែល​ទទួល​បាន​មេដាយ​មាស​នឹង​ទទួល​បាន​១ម៉ឺនដុល្លារ មេដាយប្រាក់ ជាង៧ពាន់ដុល្លារ និង​មេដាយ​សំរឹទ្ធិ​ទទួល​បានជាង៣ពាន់ដុល្លារ៕

ប្រភេទកីឡាទាំង៣៧ ​មាន១៦ប្រភេទកីឡាជាកីឡាអូឡាំពិក​ និង​១៦​កីឡាទៀត​ជា​ប្រភេទ​កីឡា​តំបន់​អាស៊ាន​ ហើយកីឡាផ្សេងទៀតជាកីឡាប្រជាបិ្រយ ​និង​ពេញនិយម​របស់ម្ចាស់ផ្ទះកម្ពុជា​ដែល​មាន​សិទ្ធិ​បញ្ចូល​ដោយ​ខ្លួនឯង។​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT